នាំបក្ខពួក៣នាក់ចូលប្លន់ដល់ក្នុងផ្ទះ ក្រោយ៣ម៉ោងចាប់បានម្នាក់

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវចាប់ខ្លួន បន្ទាប់ពីគ្នីគ្នាគេធ្វើសកម្មភាពគាស់ផ្ទះចូលទៅចាប់ម្ចាស់ផ្ទះចង រួចកញ្ឆក់យកខ្សែក និងម៉ូតូរត់គេចខ្លួន ។ ប៉ុន្តែក្រោយមក៣ម៉ោង ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិឃ្លៃ ឃុំទ្រេត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ម្ចាស់ផ្ទះរងគ្រោះត្រូវសមត្ថកិច្ចប្រាប់ឲ្យដឹងថា ឈ្មោះ ចាន់ សារ៉ុន អាយុ២៨ឆ្នាំ មានប្តីឈ្មោះ ទួន ឡៃ អាយុ៣០ឆ្នាំ ។

ស្ត្រីរងគ្រោះនិយាយថា នៅមុនពេលកើតហេតុ គាត់បានដេកជាមួយប្តីដូចធម្មតា ស្រាប់តែមានជនសង្ស័យ៣នាក់ធ្វើសកម្មភាពគាត់ទ្វារចូលមកធ្វើសកម្មភាពអូសទម្លាក់ដី រួចឆក់ខ្សែកតម្លៃ៣.៥០០.០០០រៀល និងយកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ជិះចេញទៅបាត់ ។

ប្រភពបន្តថា ភ្លាមៗនោះ អ្នកស្រី និងប្តីបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ច ព្រមទាំងចូលរួមស្វែងរកក្រុមជនសង្ស័យផងដែរ ។

លោក ហុង គឹមហឿន អធិការអធិការនគរបាលស្រុកមេមត់បានថ្លែងថា រហូតដល់២​និង១៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ផា ហៅស្វិត ហៅ ប៉ុយ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិប្រិយ ឃុំទៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមកសម្ងំលាក់ខ្លួននៅផ្ទះសំណាក់ហ្វីឡា ភូមិម៉ាស៊ីនទិក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រីឯបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់ ៕ សុភ័ណ្ឌ

Loading...