នាំបក្ខពួក ប្លន់វីង វេរលុយបងស្រីបង្កើត ត្រូវអស់លក្ខណ៍

ខេត្តកំពង់ចាម៖ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដែលបានធ្វើសកម្មភាព កន្លែងវេរលុយ(វីង)ត្រូវសមត្ថកិច្ច ចាប់ខ្លួននិងកំពុងបន្តតាមចាប់បក្ខពួកនៅសល់។

ប៉លីសបានអោយដឹងថា ព្រឹកថ្ងៃ០៥មិនា ឆ្នាំ២០១៨ វេលាម៉ោង៧៣០ មានករណីប្លន់ផ្ទះវេរលុយវិង(មិនបានសម្រេច) យីហោស្រីពេជ ដែលមានម្ចាដ់ឈ្មោះ ចែ ពិដោរ នៅចំណុចផ្លូវបំបែកជីមាន់៧២និងផ្លូវជាតិ លេខ៧ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យ បានយកកាំភ្លើងខ្លី ផ្ជុងនារីបុគ្គលឹកវេរលុយ ក៏មានការភ្ញាក់ផ្អើល ទ្បើង ស្របពេលជាមួយ គ្នានោះកំលាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុក ពញាក្រែក ដែលកំពុងល្បាតនៅចំងាយប្រហែល១០០ម៉ែត្រ ពីកន្លែងកើតហេតុ បានអន្តរាគមន៍ ជាបន្ទាន់ ធ្វើអោយជនសង្សយ័មិនអាចប្រមូលលុយបាន ក៏កញ្ឆក់ម៉ាសុីន វីងហើយជិះម៉ូតូគេចខ្លួនភ្លាម។

លោក ឩត្តម សេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ បានអោយដឹងថា បន្ទាន់នោះដែរកម្លាំងប្រដេញរបស់អធិការស្រុកពញាក្រែកនិងព្រហ្មទណ្ឌខេត្តចេញប្រតិបត្តិការនិងកំណត់មុខសញ្ញាបានភ្លាមៗ។

លោកស្នងការ បានបញ្ាក់ថា ជនសង្ស័យឈ្មោះ យោន កាពីន(ហៅពីន)
រីឯជនរងគ្រោះឈ្មោះចែ ដោ ជាបងស្រីបង្កើតរបស់វា។ មុខសញ្ញានេះធ្លាប់បានចាប់ខ្លួន២ដងរួចមកហើយក្នុងករណីជួញដូរគ្រឿងញៀន វាបានប្រើកាំភ្លើងខ្លីសម្រាប់ភ្ជង់ប្លន់ តែយកលុយមិនទាន់ត្បឹតកម្លាំងប៉ុស្តិរដ្ឋបាលកំពុងល្បាតនៅក្បែរនោះ។
ជនសង្សយ័បានគេចខ្លួនបានតែរយៈពេលប្រមាណ ១ម៉ោងក្រោយកម្លាំងប្រដេញបានរកឃើញវាកំពុងដេកប្រកាច់រកកលនិងស្លាប់ នៅផ្ទះសង្សារវាដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្តពីកន្លែងកើតហេតុ ដោយ វាបានពួនសម្ងំក្នុងមុងនិងលេបថ្នាំសម្លាប់ខ្លួន យើងបានរកឃើញ ម៉ាសុិនវីងដែលវាយកទៅ និងកំពុងរុករកវត្ថុតាងផ្សេងទៀតពិសេសអាវុធខ្លីដែលវាបានធ្វើសកម្មភាពប្លន់នេះ។

បន្ទាប់មក សមត្ឋកិច្ចបាននាំជនសង្សយ័ទៅព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។

លោកស្នងកសរបានបញ្ជាក់ថា ជនសង្សយ័ឈ្មោះ ឈួន ពីន ហៅ យោន កាពីនភេទប្រុស អាយុ២៩ឆ្នាំ ធ្លាប់ចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ ចំនួន២លើករួចមកហើយ ពីបទជួញដូរគ្រឿងញៀន ៕

 

Loading...