នា​រី​វ័យ​ក្មេង​ស្រ​វឹង​បើកបរ​រថ​យន្ត​ ​​បុក​រ​នាំង​​ដែក​​ពុះ​​ចែក​​ផ្លូវ​​បាក់​​​៦​​ផ្ទាំង​​

ភ្នំពេញ ៖ រនាំងដែកពុះចែកផ្លូវចំនួន៦ផ្ទាំងបានបាក់និងទ្រេតបង្កឡើងដោយនារីម្នាក់ស្រវឹង ​ស្រាបើករថយន្តរេចង្កូតទៅបុកកាលពីវេលា​ម៉ោង២​រំ​ល​ង​អធ្រាត្រ ​ឈានចូលថ្ងៃទី២១ ខែកញ្ញា២០១៥ នៅ​មុខ​ក្រុមហ៊ុន Samgsungតាមមហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកង3 ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក​កាមរី XLE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Z-5946​បើកបរតាមមហា​វិ​ថីព្រះមុន្នីវង្ស ពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងជោកជាំមកដល់ចំណុចកើតហេតុបានរេចង្កូត​ ទៅខាងឆ្វេងដៃទៅបុករនាំ​ងដែកពុះចែកផ្លូវបា​ក់អស់​ ៣ផ្ទាំងនិងទ្រេតអស់៣ផ្ទាំងហើយរថយន្តឆ្លងទៅខាងឆ្វេងដៃបើកបញ្រ្ចាសទិសដៅចរាចរណ៍ ទៅមុខជិត១០ម៉ែត្រទៀតទើបឈប់​ ដោយសាររថយន្ត​ដា​ច់​កាឡេកង់មុខខាងឆ្វេងបើកទៅ​ មុខលែងរួច ។

ក្រោយពេលកើតហេតុនារីជាអ្នកបើកបរបានគេចខ្លួនបាត់ បន្សល់តែរថយន្តដែលរងការខូច ខាតនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចស្ទួចយកទៅការិ​យា​ល័​យន​គរ​បាលចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ ៕

2015_09_21_09_02_23 2015_09_21_09_02_23_1 2015_09_21_09_02_23_2 2015_09_21_09_02_23_3 2015_09_21_09_02_23_5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *