និស្សិតពេទ្យបើកម៉ូតូឌុបប្អូនទៅប្រឡង ត្រូវចោរឆក់កាបូបមិនសំរេចដួលបោកក្បាលស្លាប់

ភ្នំពេញ ៖ នារីជានិស្សិតពេទ្យឆ្នាំទី៥ម្នាក់ ចេញពីយាមបើកម៉ូតូដឹកប្អូនទៅប្រឡងបាក់ឌុប ត្រូវចោរឆក់កាបូបតមផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ ។ នៅមុខមីក្រូហិរញ្ញវត្ថុប្រាសាក់ លើកំណត់ផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ខែសីហា២០១៥នេះ ។

សាកសពនារីជនរងគ្រោះឈ្មោះម៉ក់ ប៉ុនកន្និកា អាយុ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ នៅសាលាថែទាំវិទ្យាសាស្រ្តសុខាភិបាល(សាលាពេទ្យមិត្តភាពខ្មែរសូវៀត) មានទីលំនៅ ភូមិក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F 9283 បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកទិសដៅស្របគ្នា ធ្វើសកម្មភាពឆក់យកកាបូបពីនារីជនរងគ្រោះ តែឆក់មិនបានសម្រេច បណ្តាលឲ្យដួលបោកក្បាលទាំងអត់ពាក់មួកការពារសុវត្ថិភាព ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបានដោះមួកព្យួរនៅដៃចង្កូតម៉ូតូ ចំណែកជនសង្ស័យជិះម៉ូតូគេចបាត់ស្រមោល។

ប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះបានឲ្យដឹងថា ថ្ងៃកើតហេតុជនរងគ្រោះចុះស្តារនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយជាវេនប្រចាំការពេញមួយថ្ងៃមួយយប់ ព្រឹកឡើងនាង ប្រញាប់ជូនប្អូនទៅប្រឡងបាក់ឌុប ក៏ជួបគ្រោះអកុសលបាត់បង់ជីវិតតែម្តង ។ សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *