និស្សិត​សាកលវិទ្យាល័យ​មាន​ជ័យ​ម្នាក់​ត្រូវ​រថយន្ត​បុក​រង​របួសធ្ងន់​

​​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​និស្សិត​សកល​វិទ្យាល័យ​មាន​ជ័យ​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​៖​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សំ​ ប៉ាន​យៀ​ប​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​យាង​វៀន​ ឃុំ​ផ្គាំ​ ស្រុក​ ស្វាយចេក​ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ជន​រង​គ្រោះ​និង​ជា​និស្សិត​ឆ្នាំ​ទី​៤​ សិក្សា​ផ្នែក​កសិឧស្សាហកម្ម​ ហើយ​គ្រោង​និង​ ប្រឡង​បញ្ចប់​ នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធ្រី​មធុ​ន​សេ​១២៥​សេរី​២០០៨​ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ​1A.7576​ ។​ចំណែក​ រថយន្ត​បង្ក​ម៉ាក​កាម​រី​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​.2A.4438​ អ្នកបើកបរ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ចែត​ សំណាង​ ភេទ​ប្រុស​អាយុ​ប្រហែល​៤៦​ឆ្នាំ​ ជា​មន្ត្រី​កង​រាជ​ អាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​។​

​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​៖​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បើក​មក​ពី​ទិស​កើត​ទៅ​លិច​។​លុះ​បើក​មក​ ដល់​ចំណុច​កើតហេតុ​ ខាងលើ​ បា​នប​បម្រុង​បត់​ឆ្លងផ្លូវ​ចូល​ទៅ​ផ្ទះ​ជួល​ស្រាប់​ តែ​នៅ​ពេល​នោះ​រថយន្ត​ បង្ក​មក​ពីក្រោយ​ ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បុក​ពេញទំហឹង​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​ផ្លោង​ខ្ទាត​ចម្ងាយ​ជាង​៤០​ម៉ែត្រ​ទទួល​រង​របួសធ្ងន់​ចំណែក​ម៉ូតូ​ខ្ទាត​ប្រហែល​៦០​ម៉ែត្រ​ខូចខាត​ទាំងស្រុង​។​

​អ្នក​បើក​ រថយន្ត​ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ រថយន្ត​ខូច​ផ្នែក​ខាង​មុខ​និង​បែក​កញ្ចក់​ខាង​មុខ​។​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ កន្លែង​គ្រោះថ្នាក់​បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​។​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​រួចរាល់​បាន​អូស​យក​ម៉ូតូ​និង​រថយន្ត​បង្ក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ចាត់ការ​តាម​ ផ្លូវច្បាប់​។​មូលហេតុ​ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អ្នកបើកបរ​ ម៉ូតូ​មុន​បត់​មិន​ប្រុង​ប្រយ័ត្ន​ ចំ​ ណែ​ក​ អ្នក​បើករថយន្ត​បើកបរ​មាន​ល្បឿន​លឿន​ ក្នុង​ទីប្រជុំជន​ ៕​ ​

IMG-20150212-WA0001
IMG-20150212-WA0004

Loading...

Leave a Reply

Your email address will not be published. Required fields are marked *