និស្សិត​ស្រី​ជប៉ុន​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​គេ​ចាប់រំលោភ​នៅ​ឥណ្ឌា​

​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ នារី​និស្សិត​វ័យក្មេង​ជប៉ុន​ម្នាក់​ អាយុ​២០​ឆ្នាំ​បាន​ចោទប្រកាន់​អ្នក​ម​គ្គុ​ទេ្ទ​សក៍​(​អ្នក​នាំ​ផ្លូវ​)​របស់​នាង​ថា​ បាន​ចាប់រំលោភ​ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋ​ Rajasthan​ ប្រទេស​ឥណ្ឌា​។​

​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ប្រភព​ខាងលើ​បន្ត​ថា​ «​ការ​ចោទប្រកាន់​បាន​អះអាង​ថា​ ហេតុការណ៍​ចាប់រំលោភ​នោះ​បាន​កើតឡើង​នៅ​ទីតាំង​ Dudu​ ជិត​រដ្ឋធានី​ Jaipur​ ដែល​នៅ​ទីនោះ​ នាង​បាន​ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី​មួយ​ ជាមួយ​អ្នក​ម​គ្គុ​ទេ្ទ​សក៍​ ក្នុង​យប់​ថ្ងៃអាទិត្យ​។​ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា​ នាង​បាន​ស្រវឹងស្រា​ ហើយ​អ្នក​ម​គ្គុ​ទេ្ទ​សក៍​នោះ​ ក៏​ចាប់រំលោភ​តែ​ម្តង​»​។​

​បច្ចុប្បន្ន​ ប៉ូលិស​ឥណ្ឌា​កំពុង​ធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ​ស្វែងរក​ចាប់ខ្លួន​អ្នក​ម​គ្គុ​ទេ្ទ​សក៍​ដែល​សង្ស័យ​ថា​បាន​ចាប់រំលោភ​ទៅ​លើ​ភ្ញៀវ​ស្រី​ជនជាតិ​ជប៉ុន​ដ៏​ស្រស់​ស្អាត​ខាងលើ​នេះ​ ៕​ យ៉ា​ត​ សុមេធ​

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *