និស្សិត​ស្រី​​ម្នាក់​សម្រាល​​​កូនក្នុងបន្ទប់ទឹក ហើយយកកូនរុញ​​ចូលបំពង់​​​ទុយោបង្គន់ (មានវីដេអូ)​

និស្សិត​​ស្រីដែលត្រូវ​​ជាម្តាយបាន​​ព្យាយាម​​​លាក់បាំង​ ពីការសម្រាល​​កូន​​របស់ខ្លួននៅក្នុង​បន្ទប់បន្ទោរបង់មួយ​ ប៉ុន្តែត្រូវ​​​​បាន​​​​និស្សិត​​ដទៃទៀត​​ ដឹង​រឿង​នេះ ដោយសារតែ​​​ លឺសំឡេង​​ក្មេង យំនៅក្នុងបន្ទប់​ ដូចនេះ​​ពួកគេក៏ចុច​​ កណ្តឹង​ប្រ​កាស​អាសន្ន។

យោងតាម​​ការសើុប​​​​អង្កេតរបស់​ប៉ូលីស​​​​បានអោយដឹងថា ក្មេងស្រី​​​​ម្នាក់នេះ បានព្យាយាម​​​លាក់​បាំង​នូវការ​សម្រាល​​​កូនរបស់ខ្លួន​នៅក្នុងបន្ទប់បន្ទរបង់។ ប៉ូលីសបន្តទៀតថា “បំពង់បង្ហូរដែល​​នាងយកកូន​​របស់​​​រុញចូលនេះ​ មានទំហំ 20 សង់ទីម៉ែត្រ ហើយនៅក្នុង​​បំពង់​​នោះមិន​​មាន​​​ទឹកដក់ទេ ដូច្នេះហើយ​ទើបទារកនេះ​​អាចដកដង្ហើមបាន”​​​។

នៅពេលលឺ​​សំឡេង​​​​​កណ្តឹងប្រកាស​​​​អាសន្ន ក្រុមពន្លត់អគ្គីភ័យ​បាន​​រត់​​​​យ៉ាងលឿនទៅ​​​​​សយនដ្ឋានរបស់​​​និស្សិតស្រី នៅ​ក្នុងទីក្រុង Linyi នៅភាគខាង​ត្បូងខេត្ត​ Shandong ប្រទេសចិន ពេលនោះ​ក្រុមពន្លត់អគ្គិភ័យ​​មាន​​កាភ្ញាក់ផ្អើល​​យ៉ា​ង​ខ្លាំង​​​ ពេល​ដែលបាន​ឃើញ​​​ទារកតូច​​ធ្លាក់​ចូលក្នុងបំពង់​បង្ហូរ ដោយដកដង្ហើមផង និងយំផង​​។

លោក Tao Fan បាននិយាយថា ” វាពិតមានការពិបាក​​​​ណាស់​​ ក្នុងការ​​​​សង្រ្គោះទារកនេះ ព្រោះ ទារកតូចត្រូវ​​​​បាន​ធ្លាក់​​​ចូលបំពង់​​បង្ហូរ​​​​ពីជាន់ទី ៤ ​មកទើរត្រឹមជាន់ទី ៣ “។

នៅពេល​​ហេតុការនេះ​ បាន​​កើត​​ឡើង ក្រុមប៉ូលីស​​បាន​​ចូលឆែកឆេរ​ក្នុង​​បន្ទប់​​របស់​​​និស្សិតស្រី​ ហើយបាន​រក​ឃើញ​និស្សិតជាម្តាយ ក៏ប្រញាប់ប្រញាល​​បញ្ជូននាងទៅ​​មន្ទីរពេទ្យជា​​បន្ទាន់​​។ ប៉ូលីសនិយាយថា ពួកគេ​​កំពុង​​​រង់ចាំ​​សាក​សួរពត៌មានបន្ថែម​​ពី​​និស្សិតស្រី មុនពេល​ដែល​ពួកគេ​​​​​នឹងធ្វើសំរេចចិត្តចោទ​​​ប្រកាន់នាង។

baby helping

ទង្វើបែបនេះ​​បាន​​ធ្វើអោយ មានការខឹង​​សម្បារ​នៅក្នុងប្រព័ន្ឋ​​បណ្តាញ​​​​ទំនាក់ទំនង​​​​សង្គមរបស់ចិន ចំពោះការ​​សម្រេច​​របស់នាង ។ នៅលើ​គេហទំព័រ​ Weibo មាននិស្សិត ម្នាក់ឈ្មោះ WangLo អាយុ ៣៤ ឆ្នាំបានឃើញនូវ​សកម្មភាព​នេះ និស្សិត​ម្នាក់នេះ​​និយាយថា ខ្លួន​​បានឃើញ​​នូវសកម្មភាព​​របស់និស្សិតស្រីជាម្តាយ​នៅក្នុងបន្ទប់បន្ទោរបង់ម្នាក់ឯង​​​។ ចៃដន្យអី ពេលនោះនិស្សិតជាម្តាយ​ក៏ឈឺពោះខ្លាំង ហើយ​​នាងបានព្យាយាមទ្រាំ មិនអោយនិស្សិត​​ដទៃលឺសំឡេង​យំរបស់នាង ពេល​នាងសម្រាល​​កូនរួច​ នាងក៏ទៅងូតទឹក ហើយ​សំអាតខ្លួន​​ប្រាណ​របស់នាង ដើម្បីរៀបចំទៅ​ខ្លួនទៅ​រៀនបន្ត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *