ភ្នំពេញ៖ ក្រោយពីបានចាប់ដៃគូគ្នាក្នុងវិស័យសិល្បៈជាយូរឆ្នាំកន្លងមក រូបភាពជាច្រើនសន្លឹកដែលតារាចម្រៀងលោក នីកូ តែងផ្តិតចេញជាអនុស្សាវរីយ៍ជាមួយអតីតតារាចម្រៀងស្រីរួមទ្រនំ ពេជ្រ សូលីកា នៅតែជាមន្ទិលរបស់មហាជនដែលសង្ស័យថាពួកគេអាចនឹងមានចំណងស្នេហ៍ក្រៅឆាក ។
ជាថ្មីម្តងទៀតកាន់តែធ្វើមហាជនសង្ស័យថែមទៀតនោះក្រោយពេលរឿងខ្លីដែលអ្នក ទាំងពីររួមដៃគ្នាសម្តែងឲ្យផលិតផលមួយហាក់បង្ហាញកាន់តែច្បាស់ពីទំនាក់ទំនងរបស់ពួកគេផងដែរ។
តាមរយៈគណនីហ្វេសប៊ុករបស់លោក នីកូ ក៏បានថ្លែងខ្លីដោយលើកថា «អីយ៉ា នីកូប៉ះសូលីកា ក្នុងរឿងខ្លីកំលោះសក់ផ្សិតវគ្គ 2 ធានាថាជក់ចិត្ត កប់សារីរីរី តោះកុំអោយចាំយូរមើលៗថាidol ក្រឡុកសាច់រឿងកំរិតណា?»។
យ៉ាងណាមិញថ្វីដ្បិតតែតារាទាំងពីរដួងនេះតែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទោះក្នុងសិល្បៈ និងពិភពខាងក្រៅសិល្បៈក្តី ប៉ុន្តែពួកគេតែចេញមុខច្រានចោលជានិច្ចរាល់ព័ត៌មានពួកគេមានចំណងស្នេហ៍ ដោយអះអាងថាគ្រាន់ តែជាមិត្តភក្តិ និងមិត្តរួមអាជីព តែប៉ុណ្ណោះ៕