នីម នន រក្សាទំងន់មិនស្របតាមលក្ខណកំណតត្រូវចាញ់ដោយស្វាយប្រតិវត្ត ខណៈបឺត សង្ឃឹម ប្រើពេល២ទឹក បំបាក់ស្មារតី ភួង ពិសិដ្ឋឲ្យបោះបង់ការប្រកួត

ភ្នំពេញ៖ ពិតជាមានរឿងកើតឡើង ស្ទើមិនគូឲ្យជឿមែនថា ការប្រកួតវគ្គជម្រុះជុំទី២ឈានទៅដណ្តើមកៅអីជុំទី៣ នៃពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement កីឡាករ នីម នន មកពីក្លិប កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ ត្រូវបានគណៈកម្មការផ្គូរផ្គង់គូ អ្នកគ្រប់គ្រងកម្មវិធីប្រដាល់គុនខ្មែរ របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ បញ្ចេញដាវអាជ្ញាសឹក របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីវិន្និច្ឆ័យឲ្យ នីម នន ចាញ់ការប្រកួតដោយស្វាយប្រវត្តិព្រោះតែមិនអាចរក្សាទំងន់របស់ខ្លួនតាមការកំណតបានដែលមានចែងក្នុងលក្ខន្តិកៈសហព័ន្ធនោះ ។

ករណីនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០១៨ បន្ទាប់ពីកីឡាករ នីម នន ចូលថ្លឹងទំងន់ ដើម្បីចូលរួមប្រកួតវគ្គជម្រុះជាមួយកីឡាករ យុគ យក្សផ្លែ មកពីក្លិបបុរីរាជសីហ៍មានរិទ្ធ គណៈកម្មការរកឃើញថា នីម នន មិនអាចបញ្ចុះប្រភេទទម្ងន់របស់ខ្លួនឲ្យស្មីតាមការរកំណត់គឺ៥៧គីឡូក្រាម ប៉ុន្តែនីម នន ទំងន់គេបានកើនដល់ ៥៨.៥គីឡូក្រាម គឺលើសការកំណតចំនួន១.៥គីឡូក្រាម។ បើទោះបីកីឡាកររូបនេះបានព្យាយាមរត់បញ្ចុះយ៉ាងណាក៏មិនធ្លាក់មកនូវតាមការកំណត។ ដូច្នេះ នីម នន ត្រូវក្រុមប្រឹក្សាវិន័យ និងគណៈកម្មការ និងអ្នកគ្រប់គ្រងសម្ត្រេចឲ្យរូបគេចាញ់ កីឡាករ យុគ យក្សផ្លែដោយស្វាយប្រវត្តិ ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់គុនខ្មែរ ប្រចាំទុរទស្សន៍បប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា យោងតាមច្បាប់ និង លក្ខន្តិកៈ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសរសេរក្នុងលក្ខខណ្ឌប្រកួតថា រាល់កីឡាករ ណាម្នាក់ ដែលមិនអាចរក្សាប្រភេទទម្ងន់ របស់ខ្លួន អំឡុងពេល ប្រកួតពានរង្វាន់ខាងលើ ត្រូវ ចាញ់ដោយស្វាយប្រវត្តិ ។

លោកថា ដូច្នេះកីឡាករ នីម នន គាត់មិនអាចថែរក្សាទំងន់របស់ខ្លួនតាមកិច្ចសន្យា ជាមួយ សហព័ន្ធក៏ដូចជាមួយ ម្ចាសស់ស្ថានីយ៍ កីឡាកររូបនេះ ត្រូវឲ្យចាញ់ការប្រកួត តាមច្បាប់ដែលបានកមណត ។ អ្នកគ្រប់គ្រងរូបនេះបញ្ជាក់ថា នីម នន លើសទំងន់១គីឡូកន្លោះ ចំណែកឯការប្រកួត របស់គេយប់មិញ ជាមួយកីឡាករ យុគ យក្សផ្លែគឺធ្វើឡើងក្នុងជំនួបមិត្តភាព និងសាកល្បងថ្វីដៃគ្នា បើទោះបី ពួកគេមិនបានប្រកួតជម្រុះដណ្តើមកៅអីវគ្គ៨នាក់ក៏ចុះ ។

ដោយឡែកបេក្ខភាពទី២ដែលត្រូវឡើងទៅប្រកួតវគ្គ៨នាក់ម្នាក់ទៀត គឺកីឡាករ បឺត សង្ឃឹម បន្ទាប់ពីរូបគេ ប្រើពេលតែ២ទឹកប៉ុណ្ណោះ ពោលគឺនៅដើមទឹកទី២ អ្នកប្រដាល់ បឺត សង្ឃឹម ប្រើស្នៀតកែងរបស់ខ្លួនវាយសន្ធប់សំដៅទៅក្បាល់ កីឡាករ ភួង ពិសិដ្ឋ បើទោះមានការវាយបកសង ពី ភួង ពិសិដ្ឋយ៉ាងណាក៏ដោយចុះ ។ នាទីចុងក្រោយ បឺត សង្ឃឹម បន្តវាយកែង២ទៅ៣ដង ចំក្បាល់ភួង ពិសិដ្ឋ បណ្តាលឲ្យដួលភ្លាមៗ និងត្រូវអាជ្ញាកណ្តាល រាបដល់៨ហើយក៏មិនអាចបន្តការប្រកួតបាន ទើបអាជ្ញាកណ្តាល លោក តឹក ឡៃ ផ្តល់សញ្ញាដល់គណៈវិន្និច្ឆ័យ បញ្ឈប់ការប្រកួត រវាង បឺត សង្ឃឹមនិង ភួង ពិសិដ្ឋ ដោយចាត់ទុកថា ពិសិដ្ឋ បាត់បង់ស្មារតី និងបោះបង់ការប្រកួតត្រឹមទឹកទី២។

គួររំលឹកថា ការប្រកួតជម្រុះវគ្គ១៦នាក់ដមណាក់ទី២ ឈានទៅដំណាក់កាលទី៣ នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ និងរកឃើញជើងខ្លាំងក្នុងវគ្គ៨នាក់ហើយ ៕

 

 

Loading...