នី​ហ្សេ​រី​យ៉ា​ប្រកាស​ពន្យារពេល​បោះ​ឆ្នោត​ប្រធានាធិបតី​

​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បាន​ប្រកាស​ពន្យារពេល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ នោះ​ រហូត​ទៅ​ដល់​៦​ស​ប្តា​ហ៍​ខាង​មុខ​ទៀត​ ដោយសារ​តែ​មាន​ក្តី​កង្វល់​ចំពោះ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ​។​

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ Attahiru​ Jega​ បាន​ថ្លែង​ថា​ កងទ័ព​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ជួយ​ការពារ​ការិយាល័យ​បោះ​ឆ្នោត​បាន​ទេ​ ដោយសារ​តែ​ការ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​នោះ​ ។​
​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៥​វិញ​។​ ប្រធានាធិបតី​ Goodluck​ Jonathan​ ប្រឈម​មុខ​យ៉ាង​ខ្លាំងក្លា​ពី​គូប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។​

​ក្រុម​គណបក្សប្រឆាំង​បាន​ហៅ​ការ​ពន្យារពេល​នេះ​ថា​ ជា​លេស​មួយ​ដែល​កងកម្លាំងប្រដាប់អាវុធ​បាន​ដាក់​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ពន្យារពេល​ឡើង​ ដើម្បី​ទុក​ឱកាស​នេះ​ឲ្យ​លោក​ Goodluck​ Jonathan​ ស្វែងរក​សំឡេង​គាំទ្រ​បន្ថែម​ទៀត​។​

​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បញ្ជាក់​ថា​ សន្ទុះ​នៃ​ការ​គាំទ្រ​រវាង​លោក​ Goodluck​ Jonathan​ នឹង​អតីត​មេដឹកនាំ​របប​យោធា​ Muhammadu​ Buhari​ មាន​ប្រហាក់ប្រហែល​គ្នា​ ។​ មិន​លើសខ្វះ​ជាង​គ្នា​ប៉ុន្មាន​នោះ​ឡើយ​។​ ការ​ប្រកាស​ពន្យារពេល​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រឈម​មុខ​តានតឹង​ថែម​ទៀត​ ខណៈ​ដែល​វា​កំពុង​តែ​ផុយ​ស្រួយ​ទៅ​ហើយ​នោះ​៕​ យ៉ា​ត​ សុមេធ​

_80860403_80860402
_80860600_025769398-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *