នី​ហ្សេ​រី​យ៉ា​៖​ បំផ្ទុះ​គ្រាប់បែក​ មនុស្ស​ស្លាប់​ និង​រង​របួស​ជាង​១០០​នាក់​

​មន្ត្រី​នី​ហ្សេ​រី​យ៉ា​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​គ្រាប់បែក​២​គ្រាប់​បាន​កើតឡើង​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤២​នាក់​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​រង​របួស​ កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​បន្ត​ថា​ គ្រាប់បែក​ទី​១​បាន​វាយប្រហារ​កើតឡើង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ព្រះ​វិហារ​ថ្មី​ស្ថិត​នៅ​ទីប្រជុំជន​ Yola​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់​ ក្រោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ កើតឡើង​ទៅ​តំបន់​ Maiduguri​ សម្លាប់​មនុស្ស​១៥​នាក់​ ។​

​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា​ តើ​ក្រុម​ណាមួយ​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​ខាងលើ​នេះ​ទេ​ ។​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​បូ​កូ​ហា​រ៉ា​ម​តែងតែ​វាយប្រហារ​នៅ​ក្នុង​តំបន់​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នា​ពេល​កន្លង​មក​ ។​

​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​បូ​កូ​ហា​រ៉ា​ម​បាន​វាយប្រហារ​ដោយ​គោលដៅ​លើ​អ្នក​កាន់សាសនា​គ្រឹ​ស្ទ​ និង​អ្នក​កាន់សាសនា​មូ​ស្លី​ម​ណា​ដែល​មិន​ជឿ​ ឬ​អនុវត្ត​តាម​មនោគមន៍​របស់​ពួក​គេ​ ។​

​ការ​វាយប្រហារ​នៅ​ទីក្រុង​ Maiduguri​ នោះ​បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ខណៈ​ដែល​មានការ​រៀបចំ​ពិធីបួងសួង​ ។​ សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ។​

​គ្រាប់បែក​ទី​២​បាន​ផ្ទុះ​ឡើង​ដោយ​គោលដៅ​ទៅ​លើ​អ្នក​កាន់សាសនា​ គ្រូអាចារ្យ​ដែល​ចូលរួម​ពិធីបួងសួង​ ក៏​ដូច​ជា​ពិធី​អបអរសាទរ​ការ​បើក​ព្រះ​វិហារ​ថ្មី​នៅ​តំបន់​ Jimeta​ ឬ​Yola​ នោះ​ ។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​ និង​រាប់​លាន់​នាក់​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​ ដោយសារ​តែ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​បូ​កូ​ហា​រ៉ា​ម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ៕​

1445632849499

dwew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *