នឹកកូនខ្លាំងពេក បើករថយន្តទៅភ្នំពេញទាំងយប់ ជ្រុលបុកគោយន្ត របួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់៖ អ្នកបើកគោយន្តកន្ត្រៃម្នាក់ បានរងរបួសធ្ងន់ឯគោយន្តវិញស្ទើដាច់ជាពីរ ក្រោយពីត្រូវរថយន្តលុចស៊ីសមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង កាលពីវេលាយប់ថ្ងៃទី០១ធ្នូ ម្សិលមិញ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងរំដេញ ស្រុកក្រគរ ខេត្តពោធិ៍សាត។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកលុចស៊ីស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2H-9873 បើកបរបុរសមិនស្គាល់ឈ្មោះទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន សំដៅទៅរាជធានីភ្នំពេញ លុះដល់ចំណុចកើតហេតុក៏ជ្រុលបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យម្ចាស់គោយន្តកន្ត្រៃខ្ទាតចេញពីគោយន្តរងរបួសធ្ងន់ ចំណែកគោយន្តបានដាច់ជា២ចំណែក រាយប៉ាយពេញផ្លូវ រីឯរថយន្តខូចខាតផ្នែកខាងមុខ។
ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែគេគេឃើញមានបងប្អូនរបស់អ្នកបើកបររថយន្តបង្ក បានមកដល់ និងនិយាយថា៖ (តៃកុងរថយន្តព្រោះតែនឹកកូននៅភ្នំពេញពេកក៏ឡើងរថយន្តបើកទៅ ភ្នំពេញទាំងយប់។
ពាក់ព័ន្ឋនឹងករណីគ្រោះថ្នាក់ចរាចរនេះបើតាមសមត្ថកិច្ច បានបញ្ជាក់ច្បាស់ថា ចំពោះមូលហេតុគឺបណ្តាលមកពីខាងរថយន្តបើកលឿនតែអារម្មណ៍មិននៅនឹង ខ្លួន ចំណែកខាងគោយន្តវិញ គឺគ្មានភ្លើង ឬចំណាំងបំភ្លឺត្រឹមត្រូវ៕

12_02_2015_10_16_02Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *