នេបាល់បង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាលចាប់ខ្លួនជាង៣០នាក់

ប៉ូលិសបង្ក្រាបបាតុកម្មនៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥បានចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាល៣០នាក់។ ការចាប់ខ្លួននេះជាសកម្មភាពមួយដើម្បីពង្រឹងការអនុវត្តច្បាប់ទូទាំងប្រទេសរបស់កងកម្លាំងមានសមត្ថកិច្ចទៅលើក្រុមបាតុករដែលធ្វើបាតុកម្មសាជាថ្មី និងចុងក្រោយបំផុត ប្រឆាំង រដ្ឋាភិបាលដែលបង្កើតរដ្ឋធម្មនុញ្ញថ្មី ។

លោក Kamal Singh Bam អ្នកនាំពាក្យរបស់កងកម្លាំងប៉ូលិសបានថ្លែងប្រាប់ប្រភព AFP ថា ប៉ូលិសបានចាប់ខ្លួនបាតុករ៣០នាក់ដែលព្យាយាមបិទផ្លូវសាធារណៈ, ដុតបំផ្លាញរថយន្ត និងការបិទទ្វារហាងលក់ទំនិញ ។

ក្រុមបាតុករដែលធ្វើបាតុកម្មទាំងនោះមកពីសហព័ន្ធជនជាតិភាគតិចនេប៉ាល់ ដែលបានចេញសេចក្តីអំពាវនាវឲ្យមានការចូលរួមធ្វើបាតុកម្មទូទាំងប្រទេសប្រឆាំងទៅលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលរដ្ឋាភិបាលមានបំណងចង់បំបែកខេត្តមួយឲ្យទៅជាខេត្តពីរផ្សេងគ្នានោះ ។

រដ្ឋាភិបាលនេប៉ាល់បានជំរុញឲ្យគ្រប់គណបក្សនយោបាយទាំងអស់គាំទ្រលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី បំបែកខេត្តក្នុងប្រទេសនេប៉ាល់ទាំងមូលដែលមាន៦ខេត្តនោះឲ្យទៅជា៧ខេត្ត ។
ប៉ុន្តែគម្រោងនេះទទួលរងការធ្វើបាតុកម្មប្រឆាំងពីក្រុមបាតុកររាប់រយនាក់ ។ ក្រុមបាតុករបានលើកឡើងថា ប្រសិនបើមានការបំបែកខេត្តមែននោះ សហគមន៍ជនជាតិដើមភាគតឹចនឹងទទួលរងផលប៉ះពាល់ ដូចជាជនជាតិដើមភាគតិច Madhesis និង Tharus ជាដើម ។

ក្រុមបាតុករបានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសដែលបានបាញ់សម្លាប់មនុស្ស៣នាក់កាលពីរសប្តាហ៍កន្លងមកនេះ ស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងនេប៉ាល់ ។

តំណាងរាស្ត្រមកពីគណបក្ស Sadbhawana ដែលជាអ្នកតំណាងឲ្យក្រុម Madhesis ស្ថិតនៅភាគខាងត្បូងនេប៉ាល់បានដើរចេញពីសភាក្នុងសម័យប្រជុំកាលពីថ្ងៃទី១៨ ខែសីហា កន្លងមក ហើយការដើរចេញនេះត្រូវលោកលើកឡើងថា ដើម្បីកាត់បន្ថយកុំឲ្យឃើញថាមានសាក្សីច្រើនពេកដល់ដំណើរការនយោបាយនេះ ។

ក្រោយពីមានអំពលចលាចលនៅក្នុងប្រទេសនេប៉ាល់កន្លងមក មេដឹកនាំនៅក្នុងប្រទេសនេះ បានពិចារណា ទៅលើគម្រោងបំបែកខេត្ត៦ឲ្យទៅ៧ខេត្តតាមរយៈសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ប៉ុន្តែមិនបានទទួលបានជោគជ័យដោយសារតែមានការជំទាស់ពីក្រុមសហគមន៍ជនជាតិដើមភាគតិច ។

លោក Himal Dandu Sherpa អនុប្រធានសហព័ន្ធជនជាតិដើមភាគតិចបានថ្លែងថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះមិនបម្រើ ឬធានាដល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនោះឡើយ ។ តាមគម្រោងគេគូសវាសបែងចែកព្រំដែនភូមិ ស្រុករបស់សហគមន៍ជនជាតិដើមភាគតិចបែកផ្សេងពីគ្នា ទៅជាខេត្តផ្សេងពីគ្នា ។ ការធ្វើបែបនេះ គឺមិនអាចទទួលយកបានទេ ។

ការស្វះស្វែងរកកិច្ចព្រមព្រៀងខាងនយោបាយទៅលើរដ្ឋធម្មនុញ្ញថ្មីខាងលើនេះបានជាប់គាំង អាក់ខានអស់រយៈពេល៤ខែ បន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏មហាប្រល័យកាលពីខែមេសា ឆ្នាំ២០១៥ ។ ពួកគេបញ្ឈប់ការតវ៉ាប្រឆាំងគ្នាមួយរយៈពេលពេល ។
ការខ្វែងគំនិតគ្នាទៅលើនយោបាយខាងលើនះបានធ្វើឲ្យរដ្ឋ Himalayan ដែលក្រីក្រស្រាប់ទៅហើយនោះហាក់ដូចក្លាយទៅជាទីកន្លែងមួយ ត្រូវបានគេបោះបង់ចោល ។

សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះបានព្រាងឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ បន្ទាប់ពីក្រោមឧទ្ទាមម៉ៅនិយមគ្រប់គ្រងនៅទីនោះអស់រយៈពេលជិត១ទសវត្សរ៍ ហើយដែលមានការប៉ាន់ប្រមាណថា បណ្តាលឲ្យមនុស្ស១៦.០០០នាក់បាត់បង់ជីវិត ព្រមទាំងបញ្ចប់របបរាជកាលហិណ្ឌូរយៈពេល២៤០ឆ្នាំផងដែរនោះ ៕

protest nepal

nepal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *