នេប៉ាល់, ឥណ្ឌាទឹកជំនន់ស្លាប់មនុស្សជាង៩០នាក់

មន្ត្រីបានថ្លែងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ថា ទឹកជំនន់ និងការបាក់ដីនៅនេប៉ាល់ និងឥណ្ឌាបណ្តាលឲ្យស្លាប់មនុស្សជាង៩០នាក់ប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយពលរដ្ឋយ៉ាងតិច២លាននាក់ផ្សេងទៀតត្រូវបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។

ប្រទេសនេប៉ាល់រងគ្រោះធ្ងន់ជាងគេ ដែលលំនៅឋានជាច្រើនខ្នង ស្ពានច្រើនកន្លែងត្រូវបំផ្លាញ បន្ទាប់ពីភ្លៀងរដូវវស្សាធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បើទោះបីកម្រិតកម្ពស់ទឹកក ត្រូវបានស្រកចុះបន្តិចយ៉ាងណាក៏ដោយ ។

លោក Jhanka Nath Dhakal អ្នកនាំពាក្យអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ប្រភព AFP ថា ចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍មកទល់ពេលនេះ មនុស្ស៧៣នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់ និងការបាក់ដី ។ ការបាត់បង់ជីវិតកើនឡើងបន្ថែមទៀតកាលពីថ្ងៃអង្គារ ក្រោយរកឃើញសាកសព១៥នាក់ទៀត ។

ក្រុមជួយសង្គ្រោះបានបន្តការងារនៅទីតាមងរងផលប៉ះពាល់ដើម្បីជួយសង្គ្រោះ ជាមួយការផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ ។ ជនរងគ្រោះបានឡើងឈរចាំក្រុមជួយសង្គ្រោះមកទទួលនៅលើដំបូងលផ្ទះរបស់ខ្លួន ។

ស្រុកដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Pyuthan ចម្ងាយ២៥០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង គន្ធពិដោ ។ លំនៅឋានពលរដ្ឋរាប់សិបខ្នងត្រូវលិចលង់ ។

ជារៀងរាល់ឆ្នាំ មនុស្សច្រើននាក់បានរងគ្រោះបាត់បង់ជីវិតដោយសារតែករណីទឹកជំនន់ និងបាក់ដី ក្នុងអំឡុងពេលវេលារដូវវង្សានៅក្នុងប្រទេសនេប៉ាល់ និងប្រទេសជិតខាងឥណ្ឌា ។

ស្ថានការណ៍អាក្រក់ក្រៅពីនេះទៀតនោះ គឺនៅក្នុងឆ្នាំនេះ ពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសនេប៉ាល់បាននិងកំពុងរស់នៅក្រោមដំបូលបក់តង់ ឬខ្ទមបណ្តោះអាសន្ន ក្រោយការរញ្ជួយដីវាយប្រហារក្នុងឆ្នាំ២០១៥ សម្លាប់មនុស្សជិត៩ពាន់នាក់ ។

ទឹកជំនន់បានជនលិចនៅតំបន់ដាច់ស្រយាល់ឥណ្ឌាផងដែរ គឺរដ្ឋ Assam ភាគឦសាន ដែលបណ្តាលឲ្យស្លាប់មនុស្ស១៩នាក់ ភាគច្រើនផ្ទះរបស់ពួកគេសង់នៅមាត់ទន្លេ ហើយត្រូវបាក់ច្រាំងកាលពីសប្តាហ៍មុននោះ ។ នេះបើតាមមន្ត្រីឥណ្ឌា ។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ Assam លោក Sarbananda Sonowal បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលធ្វើដំណើរទៅទីតាំងដែលរងគ្រោះនោះថា ការប៉ាន់ប្រមាណមនុស្ស២លាននាក់ប្រែក្លាយទៅជាជនពុំមានទីជម្រក ក្រោយទឹកជំនន់ជន់លិចភូមិជាង៣ពាន់ភូមិ និង២១ស្រុក ។

មន្ត្រីបានលើកឡើងថា មនុស្សរាប់ពាន់នាក់ទាំងនោះបានបោះជំរំស្នាក់នៅបណ្តោះអាសន្ននៅតាមដងផ្លូវហាយវេ ទីដែលមានដីខ្ពស់ ។ លោក Sonowal បានបញ្ជាក់ថា មានការផ្តល់ម្ហូបអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួនដល់ជនរងគ្រោះរងផលប៉ះពាល់ទាំងនោះ ។

ការព្រួយបារម្ភផងដែរនោះគឺការព្យាយាមរត់ភៀសខ្លួនពីសត្វរមាស ដែលជាសត្វដ៏កម្រ និងសត្វព្រៃដទៃផ្សេងទៀតចេញពីសួនឧទ្យានជាតិ Kaziranga ដែលត្រូវទឹកជំនន់ផងដែរ ។ សត្វពាហនៈរាប់សិបក្បាលត្រូវលិចលង់ និងងាប់ ដោយសារត្រូវរថយន្តបុក ខណៈដើរឆ្លងផ្លូវហាវេឆ្ពោះទៅកាន់ភ្នំ Karbi Anglong ដែលនៅជាប់នោះ ។

សួនឧទ្យានត្រូវទឹកជំនន់ជនលិចទាំងស្រុង ហើយហ្វូងសត្វទាំងឡាយត្រូវធ្វើចំណាកទីតាំងទៅកាន់តំបន់ភ្នំ ។

ព្រៃឧទ្យានជាតិ Kaziranga ជាជម្រក២ភាគ៣នៃសត្វរមាសទាំងអស់របស់ពិភពលោក ៕ សុរ្ម័ន

in-this-handout

a-handsout-photograph

Loading...

Leave a Reply

Your email address will not be published. Required fields are marked *