នេះជា លទ្ធផល ដែលស្រីស្អាតម្នាក់ វក់ថតរូប ខ្លួនឯងពេក (វីដេអូ)

ថៃ៖ នាពេលបច្ចុប្បន្ន ការថតរូប ខ្លួនឯង(Selfie) កំពុងតែមាន ការពេញនិយម យ៉ាងខ្លាំង លើមនុស្សគ្រប់ ស្រទាប់វណ្ណៈ មិនថាក្មេង រឺក៏ចាស់ នោះទេ។ តួយ៉ាង ដូចជា មាននារីវ័យក្មេងម្នាក់ ដែលវក់នឹង ការថតរូប ខ្លួនឯង នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដោយភ្លេចគិត បរិភោគអាហារ។

ចំពោះនារីម្នាក់នោះ គឺបានថត រូបខ្លួនឯង គ្មានពេលឈប់ឈរ រហូតធ្វើឲ្យ បុរសជាមិត្តប្រុស មានការ ប្រតិកម្ម ដូច្នេះគាត់ ក៏បាន យកដៃ ទះក្បាល មិត្តស្រីរបស់គាត់ ពីក្រោយ ដើម្បីឲ្យបញ្ឈប់ នូវការ ថតរូបនេះ។ ចុងក្រោយ នាងក៏បានធ្វើតាម និង ព្រមបរិភោគអាហារ ជាមួយនឹង គាត់ជាធម្មតាវិញ។

ជាមួយគ្នានោះដែរ បុរសរូបនោះ ក៏បានបង្ហោះវីដេអូ នូវសកម្មភាព វក់ថតរូប របស់មិត្តស្រីគាត់ ចូលក្នុង បណ្តាញហ្វេសបុក ហើយជាពិសេស ក៏មាន មនុស្សចុចចូលមើល ប្រមាណ ១លានដង ផងដែរ។ ទោះជា យ៉ាងណា យើងក៏មិនច្បាស់ដែរថា នេះជាការ សម្តែង ឬយ៉ាងណានោះ គឺមានតែ ប្រិយមិត្ត ទស្សនា និង បញ្ចេញមតិ យោបល់ ទៅលើវីដេអូឃ្លីបនេះ។

ចង់ដឹងថា សកម្មភាពរបស់នារី ដែលវក់នឹង ការថតរូបខ្លួនឯង យ៉ាងណានោះ តោះទស្សនាទាំងអស់គ្នា៖

Loading...

Leave a Reply

Your email address will not be published. Required fields are marked *