នៅខណ្ឌឫស្សីកែវ រកឃើញមនុស្ស០៣នាក់ទៀតឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បន្ថែមទៀតបានឆ្លងជំងឺ កូវីដ១៩ នៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានបញ្ជាក់ តាមបណ្តាញសង្គម Facebook នៅរសៀលថ្ងៃនេះថា មានកុមារីអាយុ១៤ឆ្នាំ និងកុមារី អាយុ៧ឆ្នាំ ស្នាក់នៅបុរីវិមានភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានឆ្លងជំងឺ កូវីដ-១៩ ពីម្តាយ។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួនម្នាក់ កំពុងបន្តឲ្យធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើនេះដដែល ។

លោកអភិបាលខណ្ឌបានឲ្យដឹងទៀតថា ក្រៅពីនេះក៏មានបុរស អាយុ៣២ឆ្នាំ ស្នាក់នៅ សង្កាត់ច្រាំងចំរេះទី២ខណ្ឌឫស្សីកែវ ក៏ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ផងដែរ។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ៤នាក់ ស្រី២នាក់ ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងនោះ និង ត្រៀមយកសំណាករកមេរោគបន្ត៕

Loading...