នៅច្បារអំពៅកកស្ទះចរាចរណ៍គ្រប់ផ្លូវ

ភ្នំ‌ពេញៈ នៅខណ្ឌច្បារអំពៅកំពុងកកស្ទះចរាចរណ៍ជាខ្លាំង ដោយធ្វើដំណើរទៅមុខមិនរួចថយក្រោយមិនរួច ពោលគឺឡាន-ម៉ូតូវិលកង់ឮមិនរួចសោះ ធ្វើអោយអ្នកដំណើរទូទៅគាត់មិនសូវសប្បាយចិត្តសោះដោយវាធុញទ្រាន់នឹងការកកស្ទះនេះសូម្បីសមត្ថកិច្ចនៅច្បារអំពៅក៏និយាយរអ៊ូរទាំ និងការកកស្ទះចរាចរណ៍នេះដែរតែអាជ្ញាធរខណ្ឌគាត់មិនខ្វល់សោះឡើយចង់ស្ទះអីក៏ស្ទះទៅ។

មន្ត្រី‌ជំនាញ់គាត់និយាយថាមូលហេតុនៃការកកស្ទះចរាចរណ៍នេះដោយសារនៅតំបន់ច្បារអំពៅកំពុងមមាញឹកនិងការស្ថាបនាផ្លូវជាតិលេខ១និងផ្លូវលេខ៣៦៩ផងដែរ។ ដូចនេះសូមបងប្អូនជាអ្នកដំណើរទូទៅតាមដងផ្លូវនេះមេត្តាយោគយល់លើបញ្ហាកកស្ទះចរាចរណ៍នៅពេលនេះ។

ទោះបីជាមានការកកស្ទះចរាចរណ៍ឡើងអាក្រក់មើលយ៉ាងនេះក្ដី គេសង្កេតឃើញសមត្ថកិច្ចប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅនិងសណ្ដាប់ធ្នាប់សង្កាត់ច្បារអំពៅទី១កំពុងមមាញឹកចុះធ្វើចរាចរណ៍ដែលកំពុងកកស្ទះនៅពេលនេះផងដែរ។

ដូចនេះបើមានបងប្អូនត្រូវធ្វើដំណើរឆ្លងកាត់នៅតំបន់ច្បារអំពៅគួរធ្វើដំណើរវាងតាមផ្លូវជាតិលេខ២តំបន់នៅតំបន់ចាក់អង្រែកាត់តាមស្ពានព្រែកសំរោងក្រុងតាខ្មៅឆ្លងទៅសង្កាត់ព្រែកថ្មីខណ្ឌច្បារពៅវិញ ៕

 

Loading...