នៅតាមបន្ទាត់ព្រំដែននៃខេត្តមណ្ឌលគិរី ឈើចងជាក្បូនជិត១០ក្បូនត្រូវបានបង្រ្កាប

ខេត្តមណ្ឌលគិរីៈ ឈើចងជាក្បូនជិត១០ក្បូនដែលក្រុមជនខិលខូចលួចចងទម្លាក់ក្នុងទឹកអូរហ៊ុចដែលជាអូរស្ថិតក្នុងចំណុច(ស)របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពស្រុកកែវសីមាបង្រ្កាបបាន កាលពីវេលាម៉ោង១៧.៣០នាទី ថ្ងៃទី០៤ខែ០៨ឆ្នាំ២០២០ លេខយាមកា.0៧១៧៩៦៣,១៣៣៩៥០៨,ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។

បើយោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពស្រុកកែវសីមា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក នួន សារ៉ន អភិបាលនៃគណៈអភិបាលស្រុកកែវសីមា ដឹកនាំកម្លាំងចម្រុះ២៣នាក់ ក្នុងនោះមាន៖កម្លាំង.អ.ហ.ស្រុកចំនួន០៣នាក់រថយន្ត០១គ្រឿង លោកវរសេនីយ័ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា លោកហេង អ៊ួង អធិកាស្រុកកែវសីមា និងសិករងស្រុកកែវសីមា ការចុះបង្រ្កាបបានក្បូនឈើល្មើសច្បាប់ជិត១០ក្បូន បណ្ដែតមកពីអូរហុច នៅចំណុចបង្គោល៦១.២(១) ក្បូននោះស្ថិតនៅអូរប៉ូយាយម៉ាប់ ខេត្តដាក់ណុង ប្រទេសវៀតណាម។

បច្ចុប្បន្ន វត្ថុតាងលោកអភិបាលស្រុកបានប្រគល់ជូនមន្ត្រីមន្ទីរបវិស្ថាន ចាត់ការស្រាវជ្រាវបន្ត៕

Loading...