នៅទីបំផុត កូរ៉េទាំងពីរផ្ទុះអាវុធដាក់គ្នាទាល់តែបាន

សេចក្តីរាយការណ៍បានបញ្ជាក់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា បានបញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលក្នុងទឹកដីកូរ៉េខាងជើង ក្រោយពេលទាហានកូរ៉េខាងត្បូងសង្ស័យថា កូរ៉េខាងជើងបានបាញ់កម្ទេចប្រព័ន្ធបំពងសម្លេងរបស់កូរ៉េខាងត្បូងដែលដាក់នៅតាមបណ្តោយព្រំដែន ។

ឧបករណ៍របស់កូរ៉េខាងត្បូងបានឃើញវត្ថុអ្វីមួយហោះហើរចេញពីកូរ៉េខាងជើង សង្ស័យថាជាគ្រាប់បាញ់ចេញពីកូរ៉េខាងជើងនៅវេលាម៉ោង១៥និង៥២នាទី ។ គ្រាប់នោះសំដៅទៅលើប្រដាប់បំពងសម្លេង។ កូរ៉េខាងត្បូងក៏បានជម្លៀសពលរដ្ឋនៅតាមព្រំដែនទៅកាន់តំបន់សុវត្ថិភាព ។

ការបាញ់ប្រហារគ្នានេះ ធ្វើឲ្យភាពតានតឹងរបស់កូរ៉េទាំងពីរកាន់តែខ្លាំងឡើង ក្នុងពេល ដែលកំពុងតែតានតឹងស្រាប់ហើយនោះ ។ កន្លងមក ក៏មានការផ្ទុះគ្រាប់បែកនៅតាមព្រំដែនស្ថិតនៅតំបន់សបណ្តាលឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួស ។ ក្រោយមក កូរ៉េខាងត្បូង ក៏បានប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រសាជាថ្មីដោយដាក់ប្រដាប់បំពងសម្លេងសំដៅទៅកូរ៉េខាងជើង ដោយផ្សព្វផ្សាយ ពីគោលនយោបាយ ក៏ដូចជាព្រឹត្តិការសំខាន់ៗនៅបរទេស ។

កាលពីពេលថ្មីៗកន្លងទៅនេះ កូរ៉េខាងជើងបានព្រមានបាញ់ប្រហារអាមេរិក និងកូរ៉េខាងត្បូងដោយអាវុធមីស៊ីល ប្រសិនបើមិនមានការបញ្ឈប់ការធ្វើសមយុទ្ធនៅតាមបន្ទាត់ព្រំដែនជាប់ជាមួយកូរ៉េខាងនោះទេ ។

ពិភពលោកមានការព្រួយបារម្ភចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ ដែលជាតំបន់មានអាវុធបរមាណូ ។ ប្រសិនសង្គ្រាមផ្ទុះឡើងទ្រង់ទ្រាយធំនោះ គេខ្លាចតែមិនអាចគ្រប់គ្រងបានទេ ដល់ពេលនោះពិភពលោកទាំងមូល នឹងត្រូវហិនហោចដោយសារតែអាវុធបរមាណូជាក់ជាពុំខាន ៕

Korea-599577

dsew

xad

Loading...

Leave a Reply

Your email address will not be published. Required fields are marked *