នៅទូទាំងប្រទេសកម្ពុជាមានច្រកទ្វារព្រំដែន ត្រួតពិនិត្យចំនួន ៧៣ កន្លែង

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រ កម្ពុជាមានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចំនួន៧៣កន្លែង ក្នុងនោះច្រក ទ្វារអន្តរជាតិមានចំនួន៤ ច្រកទ្វារព្រំដែនអន្តរជាតិចំនួន២០ ច្រកទ្វារព្រំដែនទ្វេ ភាគី១១ ច្រកទ្វារតំបន់ព្រំដែន២៨ និងច្រកទ្វារកំពុងផែសមុទ្រ ចំនួន១០។

របាយការណ៍នោះបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥នេះរាជរដ្ឋាភិបាល បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនចំនួន២ ទៅច្រកទ្វារព្រំដែនអន្តរ ជាតិគឺច្រកទ្វារតំបន់ម៉ឹនជ័យ ស្ថិតក្នុងខេត្តព្រៃវែង និងច្រកទ្វារតំបន់ព្រំដែន ក្បាលដំរី ស្ថិតក្នុងខេត្តមណ្ឌលគិរី ។ ជាមួយនេះ ក្រសួងមហាផ្ទៃកំពុងសិក្សា រៀបចំនីតិវិធីដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-ថៃចំនួន៤ និងកម្ពុជា-វៀតណាម ចំនួន៣ ឱ្យទៅច្រកទ្វារអន្តរជាតិ ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ ព្រះ វិហារ បាត់ដំបង ពោធិ៍សាត់ និងខេត្តស្វាយរៀង ។

ក្រៅពីនេះក្រសួងមហាផ្ទៃក៏អនុញ្ញាតជាគោលការណ៍ឱ្យខេត្តបាត់ដំបងបន្ថែមរយៈពេលបើកច្រកទ្វារព្រំដែន៤ ចំនួន២ថ្ងៃ (ពីរយៈពេល៣​ថ្ងៃទៅជារយៈ ពេល៥ថ្ងៃ) ដែលមានទីតាំងនៅទល់ នឹងច្រកទ្វារព្រំដែនបានម៉ះមួងក្នុងខេត្ត ត្រាតប្រទេសថៃ ។ ការងារបើកច្រកទ្វារព្រំដែននេះ បានផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា រួមមានការពង្រឹងអធិបតេយ្យភាព បូរណ ភាពទឹកដីការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ទាំងមនុស្ស ទំនិញការ បង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន ព្រមទាំងបានបង្កើនលំហូរ ភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *