នៅភាគកណ្តាលប្រទេសឥណ្ឌា មានករណីផ្ទុះរាលដាលវីរុសហ្ស៊ីកា 31 ករណី

សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស 31 នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុសហ្សីកា នៅរដ្ឋ ម៉ាឌាយ៉ាប្រាដេស ភាគកណ្តាលប្រទេសឥណ្ឌា ។

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ដោយសារវីរុសហ្សីកាក៏ដោយ ក៏មន្ត្រីផ្នែកសុខភាពរបស់រដ្ឋបាននិយាយថា មូលហេតុនៃការស្លាប់ទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

កាសែតឈានមុខគេរបស់រដ្ឋ “The Hitavada” បានដកស្រង់សម្តីប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោកវេជ្ជបណ្ឌិត Himanshu Jaiswar បាននិយាយថា មន្រ្តីសុខាភិបាលបានប្រមូលមនុស្សចំនួន 200 នាក់ដែលសង្ស័យថា ឆ្លងមេរោគ Zika ។

លោកបាននិយាយថា គំរូ​ធ្វើតេស្តិ៍​ត្រូវបានបញ្ជូនទៅកាន់មន្ទីរស្រាវជ្រាវ ពិសោធន៍ ដើម្បីធ្វើរោគវិនិច្ឆ័យរួចហើយ (VRDLD) ។ គាត់ថា ក្នុងចំណោមអ្នកជំងឺ 31 នាក់ មាន 7 នាក់មកពីរដ្ឋធានី Bhopal, 12 នាក់មកពីទីក្រុង Sehore និង 12 នាក់មកពីពីទីក្រុង Vidasha ៕

Loading...