នៅរដូវ World Cup ទីតាំងល្បែងសុីសងកាហ្វេ១៨ និងណេត២៤នៅក្បែរប៉ុស្តិ៍អូរឬស្សី៣កំពុងបើកលេងយ៉ាងរលូន

ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតLive ពីកាសុីណូ បើកដំណើរការសុីសងយ៉ាងរលូននិង ពេញបន្ទុកដោយប្រើស្ទាយ ជ្រកក្រោមទីតាំងCafe’18តាំងនេះស្ថិតនៅផ្លូវ១០៩កែង១៣៤ សង្កាត់វាលវងខណ្ឌ៧មករា រាជធានីភ្នំពេញ និងទីតាំងមួយកន្លែងទៀតដែលជាសាខារបស់ ទីតាំងCafe’18 គឺផ្ទះបើកណេតលេខ៦អឺសូន្យ ដែលមានទីតាំងនៅផ្លូវលេខ១៦៤ ខាងកើតប៉ុស្តិ៍នគរបាលអូរឬស្សី៣ ប្រហែល៥០សិបម៉ែត្រ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យថាទីតាំងបើកល្បែងទាំង២ទីតាំងនេះគឺទីតាំងការហ្វេ១៨ នៅខាងមុខដាក់លក់កាហ្វេ លក្ខណះលាក់លៀមបាំងមុខ គួរតែខាង សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ស្របតាមការណែនាំពីលោក អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ក៏ជាការអនុវត្តតាមគោលនយោបាយភូមិ -សង្កាត់មានសុវត្ថិភាព៕

Loading...