នៅ​ដែនសមុទ្រ​កម្ពុជា មាន​កោះ​សរុប​ប្រមាណ​ជា ៦៩

​ភ្នំពេញ​៖ កម្ពុជា​ត្រូវបាន​គេ​ដឹងថា គឺជា​ប្រទេសមួយ​ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ ដោយ​រួមទាំង​ធនធាន​មច្ឆា​ទឹកសាប និង ទឹកសមុទ្រ ដោយឡែក​នៅតាម​ដែនសមុទ្រ​នៅ​កម្ពុជា ត្រូវបាន​គេ​ដឹងថា មាន​កោះ​រហូតដល់​ទៅ​៦៩ កោះ ដែលជា​ដែន​អេកូឡូស៊ី​ដ៏​សំខាន់​នៅក្នុង​តំបន់។​

​យោងទៅតាម​របាយការណ៍​មួយ​ដែល​បានកំណត់​បង្ហាញ​នៅក្នុង​ព្រឹត្តិ​ប​ត្តិ​ប្រវត្តិ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ប្រមាណ​ជា ៤៣៥ គីឡូម៉ែត្រ គឺមាន​កោះ​ទាំង​តូច​ទាំង​ធំ​សរុប​ប្រមាណ​ជា ៦៩ កន្លែង។​

​របាយការណ៍​ដដែល​បាន​បន្តទៀតថា ប្រជុំ​កោះ​ទាំង​តូច​ទាំង​ធំ​ទាំង ៦៩ កន្លែង​នេះ គឺមាន​ផ្ទៃដី​សរុប​ប្រមាណ​ជា ៥៥.៦០០ គីឡូម៉ែត្រ​ការ៉េ ហើយ​តំបន់​ទាំងនោះ គឺ​ភាគច្រើន​គ្របដណ្តប់​ដោយ​ផ្កាថ្ម និង ប្រព័ន្ធ​អេកូឡូស៊ី​ដែលជា​ប្រភព​សំខាន់​សំរាប់​ធនធានជីវសាស្ត្រ​នៅក្នុង ដែន សមុទ្រ​នៅក្នុង​ប្រទេស​កម្ពុជា។​

​នៅក្នុង​ចំណោម​កោះ​ទាំងនោះ មាន​កោះ​ប្រមាណ​ជា ២៨ កន្លែង ដែល​ត្រូវបាន​គេ ដឹងថា ត្រូវបាន​រាជរដ្ឋាភិបាល​បានប្រគល់​សិទ្ធិ​វិនិយោគ និង រៀបចំ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ៕​

Island Resort Cambodia

Loading...

Leave a Reply

Your email address will not be published. Required fields are marked *