នំអន្សមមួយកំណាត់ ធ្វើឲ្យមនុស្សពីនាក់ត្រូវបានស្លាប់

ខេត្តកំពង់ធំ៖ មានករណីឃាដកម្មមួយបានកេីឡេីង ធ្វើឲ្យប្រជាពលរដ្ឋមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៨ នៅភូមិតាទ្រៀល ឃំុប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បង្កត្រូវបានគេស្គាល់ឈ្មោះថា ឈ្មោះ ស៊ុន ថាំ ប្រុស អាយុ 43ឆ្នាំ រស់នៅភូមិ តាទ្រៀល ឃំុប្រឡាយ ស្រុកស្ទោង ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ សាត នី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាផងដែរ ។

គ្រាដែលជនបង្កបានសុីអន្សមមួយកំណាត់អស់ខានកូន ប្រពន្ធខឹងស្ដីឲ្យប្ដីថា សុីអស់ម៉ិច ក៏មិនទុកឲ្យកូនសុីផង ពេលនោះជនសង្ស័យខឹងខ្លាំងពេក បានទាញយកកាំបិតផ្គាក់កាប់ជនរងគ្រោះចំនួន ៥កាំបិតផ្គាក់ បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនិងកន្លែងកើតហេតុភ្លាម គ្រាដែកំពុងទំនាស់ពាក្យសំដីក្នុងគ្រួសារ ជនសង្ស័យក្រោយពេលធ្វើសកម្មភាពកាប់ប្រពន្ធរួច ក៏បានគេចខ្លួនមកសំងំនៅផ្ទះមួយផ្សេងទៀតនៅក្បែរនោះ ។

បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មានតាមរយះទូរសព្ទ័ពីប្រជាពលនៅក្បែនោះ ថាមានរឿងឃាដកម្ម ភ្លាមឯនោះលោក វ រះសេនីយ៏ត្រី ឃុន ប៊ុនហូ មេបញ្ជាការអាវុធហត្ថស្រុក និង លោក យ៉ង សំ អធិការនគបាលស្រុកស្ទោង បានចុះទៅកន្លែងកើតហេតុ រុករកបង្រ្កាបជនសង្ស័យយ៉ាងសកម្មទាំងយប់ មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យចង.កលើដើមឈើស្លាប់តែម្ដង បន្សល់ទុកកូនពីនាក់ ស្រី១ ប្រុស១ នៅជាមួយជីតា ចំណែកសាកសពជនរងគ្រោះ និងជនបង្កជាប្តី សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

husband kill wife (1)
husband kill wife (3) husband kill wife (4)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *