នំអន្សម​យក្ស​សម្រាប់​ដាក់​តាំង​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ​នឹង​ធ្វើ​ធំ​ជាង​ឆ្នាំ​មុន​

ភ្នំពេញ​៖​ ក្នុង​ឱកាស​កម្មវិធី​អង្គរ​សង្ក្រាន្ត​ ដែល​នឹង​ព្រឹ​ត្តទៅ​នៅ​ថ្ងៃ​ទី​១៤​ ដល់​១៦​ ខែមេសា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ សមាគម​ចុងភៅ​កម្ពុជា​គ្រោង​នឹង​ធ្វើ​នំអន្សម​យក្ស​ទី​២​សម្រាប់​ដាក់​តាំង​បង្ហាញ​ដែល​មាន​ទំហំ​ធំ​ជាង​កាលពី​ឆ្នាំ​២០១៤​ ហើយ​ការ​ធ្វើ​នំអន្សម​យក្ស​លើក​នេះ​ គេ​រំពឹង​ថា​និង​មានឱកាស​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ពិភពលោក​ប្រចាំឆ្នាំ​២០១៥​នេះ​ផង​ដែរ​។​

​លោក​ ចាន់​ សុភា​ អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​ចុងភៅ​កម្ពុជា​ (Cambodia​ Chefs’​ Association)​ បានឱ្យ​ដឹង​ថា​ ការ​បង្កើត​នំអន្សម​យក្ស​នេះ​ឡើង​ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ប្លែកៗ​ជា​ផលិតផល​របស់​ខ្មែរ​ ក្នុង​ការ​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​យល់​កាន់តែ​ច្បាស់​អំពី​ប្រពៃណី​ខ្មែរ​ជា​ពិសេស​គឺ​ចង់​បង្ហាញ​ពី​ស្នាដៃ​កូន​ខ្មែរ​ក៏​មាន​សមត្ថភាព​ធ្វើ​បាន​ដូច​ប្រទេស​ដទៃ​ដែរ​។​ លោក​បាន​បន្ត​ថា​ អន្សម​យក្ស​លើ​ទី​២​ សម្រាប់​ឆ្នាំ​២០១៥​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​សមាគម​ចុងភៅ​កម្ពុជា​បាន​ធ្វើ​នំអន្សម​យក្ស​ សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត​ បាន​ចំណាយ​ថ​រិ​ការ​អស់​ប្រមាណ​ជា​ ៧.៥០០​ដុល្លារ​អា​មេ​រិ​ក​ ដែល​មាន​ទម្ងន់​រហូត​ដល់​ ២​តោន​ ប្រវែង​៥​ម៉ែត្រ​ ទំហំ​១​ម៉ែត្រ​ដោយ​ប្រើប្រាស់​នូវ​ឆ្នាំង​ពិសេស​មួយ​ រក្សា​នូវ​នូវ​រស់ជាតិ​និង​ទ្រង់ទ្រាយ​ដើម​ទាំងអស់​ ព្រមទាំង​ប្រើ​កម្លាំង​មនុស្ស​ចំនួន​ ៥១​នាក់​សម្រាប់​ការ​ធ្វើ​អន្សមជ្រូក​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​នេះ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *