បក្ខពួកខ្ទើយយួនកន្ទប ៣នាក់​ ធ្វើទារុណកម្មលើកូនក្មេង ដោយយកដំបងឆក់​លើរាងកាយនៅខេត្តមណ្ឌលគីរី ត្រូវសមត្ថកិច្ចចាប់បាន

ខេត្តកំពង់ចាម៖ បក្ខពួកអាខ្ទើយកូនយួនកន្ទប ៣នាក់ ដែលធ្វើទារុណកម្មលើកូនក្មេង ដោយយកដំបងឆក់លើរាងកាយនៅខេត្តមណ្ឌលគីរី ត្រូវសមត្ថកិច្ចចាប់បានហើយនាព្រលប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងទឹកដីខេត្តកំពង់ចាម។

ដោយឡែកអាយួននោះមិនទាន់ចាប់បានទេ តែសមត្ថកិច្ចកំពុងឡោមព័ទ្ធ ។

សូមជម្រាបថា ការធ្វើទារុណកម្មលើក្មេងប្រុសនេះ រយះពេល២ខែកន្លងមកហើយ តែទើបបែកធ្លាយវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក ។

ការិយាល័យកណ្តាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយស្នងការដ្ឋានខេត្តមណ្ឌលគីរី និង អង្កការ CPU នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះកុមាររងគ្រោះ ១នាក់ ភេទប្រុស អាយុ២ឆ្នាំ និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ១. រ៉េត សុធី ភេទប្រុស អាយុ២៨ នៅភូមិ៣L ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២. ឈ្មោះ លី ហេង ភេទប្រុស អាយុ៥៣ ជនជាតិហូឡង់ កាន់អត្តសញ្ជាតិខ្មែរ និង៣. ឈ្មោះ អឿ ណាត ភេទប្រុស អាយុ២៥ ខ្មែរ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចភោជនីដ្ឋាន កំពង់ចំលងទន្លេមេង្គ ភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម វេលាម៉ោង៦និង៥៤នាទី ថ្ងៃទី៦ ខែធ្នូ ក្នុងករណីហិង្សា និងរំលោភលើកុមារ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងសាកសួរនៅការិយាល័យកណ្តាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំបញ្ជូនបន្តទៅតុលាការ៕

untitled-1

fb_img_1481064761782 fb_img_1481064756117 fb_img_1481064739842

Loading...