បក្សពួកក្រុមក្មេងទំនើងបង្កអុកឡុកនៅមុខមន្ទីវប្បធម៏២នាក់ត្រូវកម្លាំងនគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនបញ្ជូនទៅតុលារការ

ខេត្តស្ទឹងត្រែងៈ ជនសង្ស័យជាបក្សក្រុមក្មេងទំនើងប្រចាំខេត្តស្ទឹងត្រែងចំនួន២នាក់ ដែលបង្កការអុកឡុក និងកាន់ដាវសាម៉ូរ៉ៃសម្រាប់កាប់ប្រហារនៅ មុខមន្ទីវប្បធម៏ ខេត្តជារៀងរាល់យប់នោះត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនបានរួចឆែកឆេរឃើញវត្ថុតាងដាវសាម៉ូរ៉ៃនៅជាប់ខ្លួនចំនួន២ដើមបញ្ជូនទៅកាន់ស្នងការដ្ឋាននគរខេត្តដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការបន្ត។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃ១៥ខែវិច្ឆកាឆ្នាំ២០១៧ស្ថិតនៅចំហៀងសាលាខេត្តមុខមន្ទីវប្បធម៏ក្នុងភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោក ហោ វុទ្ធី បានអោយដឹងថាជនសង្ស័យបក្សពួកក្រុមក្មេងទំនើង២នាក់ដែលឃាត់ខ្លួនបាន១ឈ្មោះប៉ែន ភារ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំភូមិព្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ២/ ឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង។លោកថាក្រុមក្មេងទំនើងភាគច្រើនតែងតែដើរ អុកឡុកជុំវិញខេត្ត និងបានធ្វើសកម្មភាពកាន់ដាវសាមម៉ូរ៉ៃសំរាប់វាយប្រហារជារៀងរាល់យប់ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភពីភូមិឃុំមានសុវត្ថិភាព សុវត្ថិភាពផ្ទាល់ខ្លួន និងដោយមានការណ៏រាយការណ៏ពីសំណាក់ប្រជាពលរដ្ឋផងនោះ លោកបានដាក់កម្លាំងតាមដានជាប្រចាំរួចបានឃាត់ខ្លួនបក្សពួកក្មេងទំនើង២នាក់ និងបានឆែកឆេររកឃើញដាវសាមម៉ូរ៉ៃចំនួន២ដើមនៅជាប់ហ្នឹងខ្លូនផងដែរ ។

លោកបន្តថាដើម្បីរក្សាអោយបាននូវសុវត្ថិភាព សន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនិងគោលការណ៏របស់រាជរដ្ឋាភិបាលលើកិច្ចការការពារភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងលោកបានដាក់កម្លាំងបន្ថែមដើម្បីស្វែងរកមុខសញ្ញាបក្សពួកក្រុមក្មេងទំនើងដែលបង្កសកម្មភាពអុកឡុកនិងកាន់ដាវសាម៉ូរ៉ៃសម្រាប់វាយប្រហារជាបន្តបន្ទាប់ទៀតដើម្បីចាប់ខ្លួនបញ្ជួនទៅកាន់តុលាផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្មេងទំនើងជាជនសង្ស័យ២នាក់និងវត្ថុតាងបច្ចប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជូនទៅកាន់តុលាការចាត់បន្តទៅនិតិវិធីច្បាប់នៅរសៀលថ្ងៃ១៦វិច្ឆកានេះ ៕ ឡុងកាន់សំនៀង

Loading...