បក្សពួកក្រុមចោរប្លន់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណ:២នាក់ស្ថិតក្នុងការតាមប្រម៉ាញ់

ភ្នំពេញ៖កម្លាំងឯកសណ្ឋាននិងស៊ីវិល៤-៥នាក់ បានឡោមព័ទ្ធ ទីតាំងមួយកន្លែងនៅក្រោយយឿត្រី បេនឡានច្បារអំពៅ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីមោ៉ង៩:៤០នាទីព្រឹក ថ្ងៃទី២៥កញ្ញា ២០១៥ ខណ:សមត្ថកិច្ចបាននិងកំពុងតាមប្រមា៉ញ់មុខសញ្ញាក្រុមចោរប្លន់ ។

បើតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ បាននិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ។ ចាប់ខ្លួនក៍ព្រោះតែសមត្ថកិច្ចបានតាមដានមួយរយះមកហើយ ពាក់ព័ន្ធនិងជនសង្ស័យបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ( ប្លន់ ) ទៅលើជនរងគ្រោះជាច្រើននាក់ ដោយការប្រើកាំបិត ដាវកាប់ប្លន់យកលុយ ទូរស័ព្ទដៃនិងម៉ូតូទំនើបៗ ។

ជនសង្ស័យម្នាក់ ឈ្មោះ ជា ភារុណ ហៅបារាំង អាយុ២៤ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងពេលសមត្ថកិច្ចបើកប្រតិបត្តិការនៅខាងលិចផ្សារច្បារអំពៅ ក្រុងភ្នំពេញ ហើយពេលនេះត្រូវសាកសួរបន្ថែមដើម្បីបំពេញឯកសារកសាងសំណុំរេឿងបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ ។

បើយោងតាមឯកសារ ជនសង្ស័យបានប្រព្រឹត្តិបទល្មើស កាលពីថ្ងៃទី៨កញ្ញា ២០១៤ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងនៅថ្ងៃ៣០មីនា ២០១៤ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីការបង្គាប់ឱ្យចូលខ្លួនកាលពីថ្ងៃទី១៨កញ្ញា ២០១៥ ប៉ុន្តែរហូតដល់ថ្ងៃសុក្រទី២៥កញ្ញា នេះ ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

បើតាមសមត្ថកិច្ចជនសង្ស័យជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធនិងធ្វើសកម្មភាពប្លន់ក្នុងក្រុងភ្នំពេញ ៕

 

25-09-201558601 58602 58603 58605

Loading...

Leave a Reply

Your email address will not be published. Required fields are marked *