បងថ្លៃប្រុសកំហូចឆ្លៀតឱកាសចូល​លួង​លោម​ ប៉ុន​ប៉ង​ចាប់​រំ​លោភ​ប្អូន​ថ្លៃ​ស្រី​ត្រូវ​ឃាត់​ខ្លួន

ភ្នំពេញ៖ បុរស​ជាបងថ្លៃកំហូចសង្ស័យលួងលោមប៉ុនប៉ងចាប់រំលោភប្អូនថ្លៃស្រីមា្នក់ បានត្រូវប្រជាពលរដ្ឋអ្នករស់នៅក្បែរខាងឃាត់ខ្លួនប្រគល់ឱ្យ​សម​ត្ថ​កិច្ច ប៉ុស្ត៌រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យ ។ បង្កការភា្ញក់ផ្អើលនៅបន្ទប់ផ្ទះជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់​ស្ទឹង​មានជ័យខណ្ឌ​មាន​ជ័​យ កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី៧ខែកញ្ញា២០១៥ ។

មន្ត្រីប៉ូលិសមូលដា្ឋនឱ្យដឹងថា បុរស​ជាបងថ្លៃកំហូចជាប់ចោទដែលត្រូវឃាត់ខ្លួននោះ ឈ្មោះគង់ ​រឹម​អាយុ២៨ឆ្នាំ ​មុខរបរ​ជាសន្តិសុខឯកជន ស្នាក់​នៅបន្ទប់​ជួ​ល​​កន្លែងកើតហេតុ ។ រីឯស្ត្រីជនរងគ្រោះឈ្មោះឆេង ស្រីទូច​ អាយុ២២ឆ្នាំ មុខរបរ​ជាកម្មការិនីកាត់ដេរ​ ស្នាក់នៅបន្ទប់ជួល​កន្លែង​កើត​ហេ​តុជាមួយគា្ន ។

​ មន្ត្រីប៉ូលិសមូលដា្ឋនបញ្ជាក់ឱ្យដឹងដែរថា ករណីលួងលោមប៉ុនប៉ងចាប់រំលោភ​នេះ គឺកើតឡើងស្របខណពេលប្អូនថ្លៃស្រី(ជនរងគ្រោះ) កំពុងដេ​ក​​យំ​នៅ​ក្នុង​បន្ទប់មា្នក់ឯង បន្ទាប់ពីមានការឈ្លោះប្រកែកគា្នជាមួយនិងប្តី រឿងខ្លួនជាប្រពន្ធជួបជុំផឹកស៊ីជាមួយប្រុសៗអ្នកសា្នក់នៅជិតគា្ន៤នាក់​​និ​ង​ បងថ្លៃ​ប្រុ​ស​(ជនជាប់ចោទ)ផងដែរ ​​នៅមុខបន្ទប់សា្នក់នៅ ​ហើយប្តីខឹងដើរចេ​ញ​ពីក្នុង​បន្ទប់ទៅក្រៅបាត់​ ​។ ពេល​ដែលជន​ប្រព្រឹត្ត​ឮ​ប្អូនថ្លៃ​ខ្លួន​ដេ​ក​យំ​ក៏​ បានដើរចូលទៅក្នុងបន្ទប់និយាយលួងលោម ហើយអោបថើប​យកប្រដាប់ភេទដាក់ចូលក្នុងប្រដាប់ភេទរបស់ប្អូនថ្លៃ​ តែមិនទាន់​បានសំរេច​ទេ​ ។ ដោយសាជនរងគ្រោះជាប្អូនថ្លៃស្រីប្រើល្បិច សុំចូលបន្ទប់ទឹកដើម្បី​សំអាត​ខ្លួនសិន ហើយក៏បើកទ្វារ​បន្ទប់ចេញមកក្រៅ ស្រែកផ្អើលឆោឡោ​ឲ្យអ្នកជិតខាងជួយ ចាប់​បនជនជាប់ចោទប្រព្រឹត្តភ្លាម យកទៅប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការសាកសួរតែម្តង។

​ ​ក្រោយពេលកើតហេតុ​ ជនរងគ្រោះជាប្អូនថ្លៃស្រីបានទៅដាក់ពាក្យបណ្តឹង សូមឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ​កសាងសំណុំរឿង​​​បញ្ចូន​ទៅ​កាន់​អធិការដា្ឋននគរបាលខណ្ខមានជ័យ ដើម្បីចំណាត់ការបន្ត​តាមច្បាប់ ៕

2015_09_08_07_03_32 2015_09_08_07_03_32_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *