បងប្រុសប្រធានាធិបតីអ៊ីរ៉ង់ត្រូវឃុំខ្លួនក្នុងពន្ធនាគារ

អ្នកនាំពាក្យរបស់តុលាការបាននិយាយថា បងប្រុសរបស់ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani គឺលោក Hossein Ferydoun ត្រូវបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារ។ នេះបើតាមការផ្សាយរបស់ប៊ីប៊ីស៊ី កាលពីយប់ថ្ងៃទី១៦ ខែកក្កដា។

លោក Ferydoun បានបរាជ័យបំពេញលក្ខខណ្ឌបង់ប្រាក់ធានាលើបញ្ហាហិរញ្ញវត្ថុដែលមិនបានបញ្ជាក់ឲ្យដឹង និងត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ។

មុននេះ គាត់បានផ្សាភ្ជាប់ទៅនឹងមន្ត្រីចំណុចកណ្តាលនៃរឿងអាស្រូវ ពាក់ព័ន្ធប្រាក់ខែអតិរេកសម្រាប់អ្នកគ្រប់គ្រងនៅក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋ។

លោក Hossein Ferydoun តែងតែបដិសេធន៍ជានិថ្ចថា មិនបានធ្វើខុសនោះទេ។

រឿងរ៉ាវខាងលើនេះហើយបានធ្វើឱ្យលោកប្រធានាធិបតី Rouhani វិលវល់អារម្មណ៍មិនស្ងប់រយៈពេលជាងមួយឆ្នាំមកហើយ។

អ្នកនាំពាក្យតុលាការ លោក Gholamhossein Mohseni-Ejeie បានថ្លែងថា: «ការស៊ើបអង្កេតជាច្រើនត្រូវធ្វើឡើងទាក់ទងនឹងបុគ្គលនេះ [លោក Ferydoun] ក៏មានមនុស្សផ្សេងទៀតត្រូវបានគេស៊ើបអង្កេត ហើយអ្នកខ្លះកំពុងស្ថិតនៅក្នុងគុក»។

កាលពីម្សិលមិញ ការបង់ប្រាក់ធានាត្រូវគេចេញសម្រាប់គាត់ ប៉ុន្តែដោយសារតែខកខានមិនបានបង់ប្រាក់នោះ គាត់ត្រូវបញ្ជូនទៅកាន់ពន្ធនាគារ។

លោក Eyeie បានថ្លែងថា លោក Ferydoun នឹងត្រូវដោះលែង នៅពេលដែលបានផ្តល់ប្រាក់ធានាឱ្យនៅក្រៅឃុំនោះ ។

មិនមានការបញ្ជាក់ច្បាស់លាស់អំពីទោសទណ្ឌដែលលោក Ferydoun ត្រូវបានឃុំឃាំងនោះទេ ។

ការដែលហៅថា “រឿងអាស្រូវបង់ប្រាក់” នោះចាប់ផ្តើមកាលពីខែឧសភាឆ្នាំមុន នៅពេលដែលប្រាក់ខែរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បានចាប់ផ្តើមបែកធ្លាយជាសាធារណៈ ហើយខ្លះមានចំនួនប្រាក់ឈ្នួលអប្បបរមាចំនួនជាង ៥០ ដងនៃប្រាក់បំណុលសាធារណៈ ។

លោកប្រធានាធិបតី Rouhani បានជាប់ឆ្នោតម្តងទៀតសម្រាប់អាណត្តិទីពីរកាលពីខែឧសភា ឆ្នាំ២០១៧ នៅក្នុងការបោះឆ្នោតជុំទីមួយ ដែលទទួលបាន 57ភាគរយ ប៉ុន្តែក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោកបានទទួលរងការរិះគន់ចំពោះគោលនយោបាយប្រឆាំងអំពើពុករលួយ។

នៅក្នុងការជជែកដេញដោលគ្នាតាមទូរទស្សន៍ដ៏ក្តៅគគុក លោក Rouhani បានរងការចោទប្រកាន់ពីបទបិទការស៊ើបអង្កេតអំពីការចោទប្រកាន់ពីបទពុករលួយប្រឆាំងនឹងសាច់ញាតិ។

ជាមួយគ្នានេះ មានការចោទប្រកាន់ដែរថា រដ្ឋមន្ដ្រីរបស់លោកខ្លះ ជាប់ទាក់ទងនាំចូលខុសច្បាប់ ហើយថាលោកប្រធានាធិបតីបានទទួលទ្រព្យសម្បត្តិសាធារណៈឧបត្ថម្ភយ៉ាងច្រើន ៕ សុរ្ម័ន

 

Loading...