បង់ក្លាដែស​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុងហេតុការណ៍ភ្លើងឆេះ​ ស្លាប់៨១នាក់

កាលពីថ្ងៃទី២៥ កុម្ភៈ ទង់ជាតិប្រទេសបង់ក្លាដែស​បានទម្លាក់​នៅត្រឹមពាក់កណ្តាល​ដង ដើម្បីកាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ​ក្នុងហេតុការណ៍ភ្លើងឆេះ បាត់បង់ជីវិតរហូតដល់​៨១នាក់ ។

គណៈរដ្ឋមន្ត្រីបង់ក្លាដែស​បានចេញប្រកាស​មួយ​ឲ្យមានការ​ចូលរួមកាន់ទុក្ខ​ខាងលើនេះ ។ ការសូតធម៌បួងសួង ក៏ត្រូវបានប្រព្រឹត្តឡើង​​មិនថា នៅទីក្រុង ដាកា នោះទេ ប៉ុន្តែទូទាំងប្រទេស​តែម្តង​ ​ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ ។

កាលពីថ្ងៃពុធ កន្លងទៅនេះ អគ្គិភ័យ​មួយបានឆេះអគារ រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យស្លាប់មនុស្សរហូតដល់៨១នាក់ ។

នេះជាសោកនាដកម្មថ្មីបំផុត​ទី២របស់ប្រទេសនេះ ។ នៅទីក្រុង ដាកា ក្នុងខែមិថុនា ឆ្នាំ២០១០ កន្លងទៅ អគ្គិភ័យបានឆេះ៦អគារ​ជាប់គ្នា បណ្តាលឲ្យឆេះស្លាប់​មនុស្ស​១២០នាក់ ៕ សុមេធ

Loading...