បង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស ជនសង្សយ័៦នាក់ជាប់ពិរុទ្ធ

ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយPNN ដឹងអំពីការបង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (ឆក់សម្ភារៈជនបរទេស)​ ដែលនគរបាលបង្ក្រាបកាលពីល្ងាចម្សិលមិញ ថា ក្នុងចំណោមជនសង្សយ័មួយក្រុមច្រើនជាង១០នាក់ ដែលនគរបាលឃាត់ខ្លួន ក្រោយការសាកសួរកំណត់មុខសញ្ញា មានជនសង្សយ័តែ៦នាក់ប៉ុណ្ណោះដែលជាប់ពិរុទ្ធ ហើយជនសង្សយ័ទាំង៦នាក់សុទ្ធសឹងជាយុវជនវយ័ក្មេងមានអាយុត្រឹមតែ១៦ទៅ១៧ឆ្នាំប៉ុណ្ណោះ។

តាមរបាយការណ៍លំអិតពីនគរបាលបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង៤០នាទី នៅតាមដងផ្លូវលេខ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ ម៉ាក Iphone X ខណៈជនរងគ្រោះកំពុងដើរ និងនិយាយទូរស័ព្ទ ហើយគេចខ្លួនបាត់ ។ ភ្លាមៗនោះ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការដេញពីក្រោយ ស្ទាក់ ពីមុខ ជនសង្ស័យភ័យបានទុកម៉ូតូចោលរត់ចូលព្រៃ ។

ពេលនោះក៍មានជនសង្ស័យ ២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកអាសង់ ស៊េរីឆ្នាំ២០១៣ មកបំរ៉ុងរំដោះបក្ខពួករបស់ពួកវា សមត្ថកិច្ចក៏ស្ទាក់ចាប់ពួកគេទាំង ២នាក់នោះ តែគេបានជិះម៉ូតូរត់ និងបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់មកលើកម្លាំងសមត្ថកិច្ច ដោយគំរាមកុំឲ្យតាមចាប់ពួកវា តែដោយកម្លាំងសមត្ថកិច្ច នៅតែតាម ពួកគេក៍បោះកាំភ្លើងខ្លីនោះចោលនៅតាមដងផ្លូវ សមត្ថកិច្ច បានដេញតាម ទើបអាចស្ទាក់ចាប់ពួកគេទាំង ២នាក់នេះបាន ។បន្ទាប់មកម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដែលរត់ចូលព្រៃ និងឃាត់ខ្លួនបក្ខពួក ២នាក់ ទៀត ដែលជាអ្នកសមគំនិតបិទគូថ សរុបចំនួន ៦នាក់ ។

ជនរងគ្រោះឈ្មោះ GUO PING ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខៈ E២១១០៨៦២៩ ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone X ពណ៌ខ្មៅ ។

ជនសង្ស័យចំនួន ៦នាក់៖

១-ឈ្មោះ កែម ច័ន្ទសង្ហា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ក្រុម៧ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌចំការមន រាជធានីភ្នំពេញ ( ជនដៃដល់ ) ។

២-ឈ្មោះ ជា ច័ន្ទដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៧ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌចំការមន រាជធានីភ្នំពេញ ( ជនដៃដល់ ) ។

៣-ឈ្មោះ ណារិទ្ធ រតនៈ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សមគំនិត បិទគូថ ) ។

៤-ឈ្មោះ សែម ច័ន្ទកក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( សមគំនិត បិទគូថ ) ។

៥-ឈ្មោះ តេង តូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ( សមគំនិត រំដោះបក្ខពួក ) ។

៦-ឈ្មោះ សុខ ជីមី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ( សមគំនិត រំដោះបក្ខពួក ) ។

+វត្ថុតាងចាប់យកបាន៖

-ទូរស័ព្ទដៃអិនចុចពិល ០១គ្រឿង ពណ៌ខ្មៅ

-ម៉ូតូ ម៉ាក ស្កុបពី ពណ៌សលាយផ្កាឈូក ស្លាកលេខៈ ភ្នំពេញ 1CE-0624 ( មធ្យោបាយធ្វើសកម្មភាព )

-ម៉ូតូ ម៉ាក អាសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1BE-1584 ( មធ្យោបាយធ្វើសកម្មភាព ) ។

-ប្រអប់អាវុធខ្លី ប្រើហ្គាស ០១

-ហ្គាស ០១កំប៉ុង

-គ្រាប់កាំភ្លើងជ័រមូល ០២ ថង់

-គ្រាប់កាំភ្លើងដែកមូល ០២ ប្រអប់ ។

ចំពោះអាវុធខ្លីប្រើហ្គាស ដែលជនសង្ស័យបានទំលាក់ចោលពេលសមត្ថដេញចាប់ មិនទាន់រកឃើញនៅឡើយទេ សមត្ថកិច្ចកំពុងបន្តស្វែងរក ។ ជនសង្ស័យទាំងទាំង៦នាក់បានសាភាពបន្ថែមថាពួកវាបានធ្វើសកម្មភាពលួចមានស្ថានទន្ងន់ទោស(ឆក់)ចំនួន៧លើកនៅរាជធានីភ្នំពេញ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ៕

Loading...