បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនដៃដល់២នាក់

ខេត្តបាត់ដំបង ៖ អធិការដ្ឋាននគរបាល ក្រុងបាត់ដ៏បង ដឹកនាំដោយ លោកប៉ាង ហៀង ជាអធិការ បានទទួលបញ្ជាពីលោកស្នងការខេត្តបាត់ដ៏បងឲ្យលោកនាំ

កម្លាំងមន្ត្រីក្រោមឱវាតរបស់លោកធ្វើកិច្ចប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, រួចក៏ចាប់ឃាត់ខ្លួនជនដៃដល់បាន២នាក់ភ្លាមៗ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1 និង 05នាទី រំលងអធ្រាតថ្ងៃទី 23ខែ02ឆ្នាំ2017នៅចំណុចខាងមុខក្លិបស្តារឡាយ ឋិតក្រុមទី14 ភូមិរំចេក4
សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំ បង មានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជន សង្ស័យចំនួន03នាក់ក្នុងនោះ៖
1.ឈ្មោះនឿន សូនិចភេទប្រុសអាយុ20ឆ្នាំមុខរបរជាងផ្សាដែកទីលំនៅក្រុមទី18ភូមិកំពង់ឆ្លងឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបងឃាត់ខ្លួនបានជនដៃដល់)។
2.ឈ្មោះ ឡាត់ ចាន់រិទ្ធ ហៅ តន្ត្រី ភេទប្រុស អាយុ22ឆ្នាំទីលំនៅក្រុមទី22 ភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង(ជាបក្ខពួក ឃាត់ខ្លួនបាន)។
3.ឈ្មោះ ឈួន តុលាភេទប្រុស អាយុ17ឆ្នាំ ទីលំនៅភូមិរំចេក4 សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំ បង (ជាជនដៃដល់យកកាំបិតកាប់ឃាត់ខ្លួនបាន) ។

ជនរគ្រោះឈ្មោះសរ ពិរស់ ភេទប្រុសអាយុ18ឆ្នាំរស់នៅភូមិដង្កោទាបសង្កាត់ទួលតាឯកក្រុងខេត្តបាត់ដំបង(រងរបួលធ្ងន់)_ក្រោយពីធ្វើការស្តាប់ចម្លើយជន
សង្ស័យទាំង3នាក់ ខ្លួនបានឆ្លើយសារភាពថាៈ ខ្លួននិងបក្ខ ពួកទាំង03នាក់ ពិតជាបានធ្វើ សកម្មភាពយកកាំបិតកាប់និងវាយទៅលើជនរងគ្រោះពិត ប្រាកដមែន។បច្ចុប្បន្នកម្លាំងជុុំនាញ កំពុងកសាងសុំណុំរឿងតាមនិតិវិធីតាមផ្លូវច្បាប់ ៕ នាគខៀវជាយដែន

Loading...