បង្ក្រាបក្រុមចែកចាយ និងជក់គ្រឿងញៀន ចាប់ខ្លួន២១នាក់ ដកហូតថ្នាំ៧កញ្ចប់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នគរបាលបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឈានដល់ការចាប់ខ្លួនជនសង្ស័យ២១នាក់ ព្រមទាំងដកហូតថ្នាំចំនួន៧កញ្ចប់ជាវត្ថុតាងជាក់ស្តែង ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន២១នាក់ នោះមានស្រី៦នាក់ផងដែរ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាក់ស្តែង ហើយដកហូតក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣ថង់ ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ហើយបានបញ្ជូនទៅសួរនាំនិងចាត់ការតាមនីតិវិធី ៕

6 23 f

Loading...