បង្ក្រាបក្រុមចោរប្លន់ម៉ូតូ រថយន្ត ខណ:មេក្លោង រត់គេចខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បាន បង្ក្រាបក្រុមចោរប្លន់ម៉ូតូ និងរថយន្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅរាជធានីភ្នំពេញ មួយគ្រួសារ ដោយចាប់ខ្លួនបុរសជាកូន និងស្រ្តីជាម្តាយ ខណ:ឪពុក និងជាប្តីនោះ ដែលជាមេក្លោងរៀបចំផែនការ បានរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើសកម្មភាព ឡោមព័ទ្ធផ្ទះសង់ថ្មី ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយនៅមុនឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ទាំងនេះ ដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿង នៅតាមផ្លូវម៉ង់ឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះ ចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាល តាមទៅបង្ក្រាបជាក់ស្តែងនៅទីតាំងខាងលើ ។

ក្រោយចូលឆែកឆេរ កម្លាំងនគរបាលបានរកឃើញ និងដកហូតរថយន្តមួយគ្រឿង និងម៉ូតូ៣គ្រឿង និងចាប់ខ្លួនមនុស្ស២នាក់ ខណៈមេខ្លោងកំពុងរត់គេចខ្លួន ៕

 

a b

Loading...

Leave a Reply

Your email address will not be published. Required fields are marked *