បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជន សង្ស័យបានម្នាក់ និងវត្ថុតាងថ្នាំញៀន៨កញ្ចប់

ខេត្តប៉ៃលិន៖ កាលពីវេលា​ម៉ោង ១៤និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់អោយកម្លាំងផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ផង់ ជឿម ​នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួនមួយកន្លែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ រួមនិងវត្ថុ​តាងថ្នាំញៀន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់តូច នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជនសង្ស័យមានឈ្មោះ នាក់ អារីហ្វីន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិប៉ាហីុជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនិតិវិធីច្បាប់៕ នាគខៀវជាយដែន

Loading...