បង្ក្រាបគ្រឿងញៀន ចាប់ខ្លួនស្រ្តីម្នាក់ ជាមួយវត្ថុតាងថ្នាំញៀន២៥កញ្ចប់

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចបានច្បាប់ ចុះបង្ក្រាប ចាប់គ្រឿងញៀនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ហើយជាលទ្ធផល ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ រួមជាមួយវត្ថុតាង ថ្នាំញៀន២៥កញ្ចប ។

ករណីនេះធ្វើឡើងចំណុចភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពព័ត៌មានពីនគរបាលដែលចុះបង្ក្រាបគ្រឿងញៀនខាងលើបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ ឡាយ ឈុនលី ភេទស្រី អាយុ 27 ឆ្នាំ ជាតិខ្មែរ‌ មុខរបរមេផ្ទះ ។‌‌ ដ

ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានៈ ម្ស៉ៅក្រាមពណ៌សចំនួន២៥កញ្ចប់ (១កញ្ចប់ធំ និង២៤កញ្ចប់តូច), ដាវ១ដើម, កាំបិតស្នៀត១ដើម, ដែកឆាប១ដើម, កាំភ្លើងខ្យល់កែឆ្នៃ១ដើម កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

2 copy

1

2

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *