បង្ក្រាបទីតាំងកត់កន្ទុយលេខនៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ទីតាំងទទួលកត់ឆ្នោតកន្ទុយលេខដុះស្លែទូទាំងខេត្តក្រុងមួយកន្លែង ស្ថិតនៅក្នុងក្រុមទី១៤ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានទទួលរងនូវ បង្ក្រាបពីសំណាក់ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ក្នុងប្រតិបត្តិការណ៏បង្ក្រាបនោះ គឹបានធ្វើការឃាត់ខ្លួនស្រ្តីជាមេឆ្នោតឈ្មោះមុនី អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ព្រមទាំងដកហូតបានសម្ភារវត្ថុតាងមាន ម៉ាស៊ីនfax ៦គ្រឿង ម៉ាស៊ីនព្រីន៣គ្រឿង ម៉ាស៊ីនគិតលេខ២គ្រឿង ទូរសព្ទ័២គ្រឿង សៀវភៅទូទាត់លុយ១ក្បាលតាមក្រុមហ៊ុនវីងវេលុយ និងក្រដាសកត់កន្ទុយលេខឆ្នោតមួយចំនួនធំទៀតផងដែរ ។

សេចក្តីរាយការអះអាងឱ្យដឹងដែរថា ស្រ្តីដែលជាមេឆ្នោតកន្ទុយលេខរូបនោះ មានប្តីបម្រើការងរជាមន្រ្តីប៉ូលិសចរាចរណ៍ តែមិនមានជាប់ពាក់ព័ន្ធទៅនិងមុខរបរជាមួយប្រពន្ធទេ ហើយក៏មិនមានការឃាត់ខ្លួនដែរ ។

បន្ទាប់ពីបង្ក្រាបឃាត់ខ្លួនស្រ្តីសង្ស័យជាមេឆ្នោតកន្ទុយលេខរួមទាំងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ នាំទៅធ្វើការសកសួរបំភ្លឺដើម្បីកសាងសំណុំរឿង បញ្ជួនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញចំណាត់ការបន្តទៅតុលាការ ៕
2015_08_01_05_38_18

Loading...

Leave a Reply

Your email address will not be published. Required fields are marked *