បង្ក្រាបទីតាំងកែច្នៃរថយន្តខុសច្បាប់ ១កន្លែងនៅខេត្តកណ្ដាល

ខេត្តកណ្តាល ៖រថយន្តបែនមួយគ្រឿងម៉ាកនីសាន់ ចង្កូតស្តាំ ចំណុះ៥តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រកឃើញថា លួចដំឡើងខុសច្ចេកទេស និងគ្មានលិខិតស្នាមអ្វីទាំងអស់ នៅក្នុងយានដ្ឋានជួសជុលរថយន្តយីហោ ហេង ជុង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។

សមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា រថយន្តខាងលើ មានម្ចាស់ឈ្មោះ រឿង សំអាន ហៅពៅ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររកស៊ីដឹកដី មានទីលំនៅសង្កាត់ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពបន្តរថា លោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានសំរេចឲ្យធ្វើកំណត់ហេតុរក្សាទុករថយន្តខាងលើ នៅទីនោះរង់ចាំធ្វើការដោះស្រាយ ។ ប៉ុន្តែ ម្ចាស់រថយន្តខាងលើបែរជាយករថយន្ត មកលាក់ទុកនៅផ្ទះបងប្អូនឈ្មោះ ឡុង គន្ធា នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ទៅវិញ ទើបនៅវេលាម៉ោង៣ និង៣៣នាទី កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចតាមរកឃើញ រួចសុំការសំរេចពីលោកព្រះរាជអាជ្ញាជាថ្មីម្តងទៀតឲ្យដកហូតរថយន្តខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលជាបណ្តោះអាសន្ន ។

គួររំលឹកផងដែរថា យានដ្ឋាននេះ បានបើកដំណើរការយះពេលជិត២ឆ្នាំមកហើយ ដែលពីមុនមកយានដ្ឋានបានបើកធ្វើអជីកម្មតំឡើងរថយន្តនៅឯទឹកដីខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រួវបានសមត្ថកិច្ចចុះបង្ក្រាបពីបទលួចកែច្នៃរថយន្តខុសបច្ចេកទេសដែរ តែក្រោយមកក៏បានប្តូរទីតាំងពីខណ្ឌ័ឬស្សីកែវ មកក្រុងតាខ្មៅវិញម្តង ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តខាងលើ ត្រួវបានគេសង្សយ័មានការលួចកែច្នៃរថយន្តខុសបច្ចេកទេសជាយ៊ូណាស់មកហើយ ប៉ុន្តែដោយមានអ្នកធំម្នាក់នៅក្រសួងមហាផ្ទៃ នៅពីក្រោយ ទើបធ្វើឲ្យសមត្ថកិច្ចថ្នាក់ក្រោមមិនហ៊ានចុះត្រួតពិនិត្យ និងស្រាវជ្រាវ តែដោយមានលោកព្រះរាជអាជ្ញាចូលរួម ទើបសមត្ថកិច្ចហ៊ានបើកប្រតិបត្តិការ ប៉ុន្តែទោះបីមានចំណារពីព្រះរាជអាជ្ញា ក៏ម្ចាស់យានដ្ឋានហ៊ានប្រឆាំងដែរ ដោយឲ្យម្ចាស់រថយន្តបើកយករថយន្តទៅលាក់ទុក ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច តែទីបំផុតមិនអាចគេចរួចពីសំណាញ់ច្បាប់ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *