បង្ក្រាបបានគ្រឿងញៀនជាង១១គីឡូក្រាម ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាមក្រោម

ស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងរឹបអូសបានជាង១១ គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួន ហើយបានរត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀនជាង ១១ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិ តាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុង បទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯជន សង្ស័យដឹង ខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។

ប្រភពដដែលបានបន្តថា ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន១ ករណីនេះ និងរឹបអូសបានគ្រឿងញៀនជាង១១គីឡូក្រាម។

សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចយើងបាន រឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨.៥០០,០៨ គីឡូក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១.២៥៦,០៣kg, ថ្នាំ ញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១.០៣៦,០៨kg, ថ្នាំញៀនប្រភេទ កេតាមីនទម្ងន់ ៩៥៨,៣៦g, សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប, កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១.៧៣៦,៨៥kg៕

Loading...