បង្ក្រាបបានឈើ161 ដុំនិងដកហូតបានកុងតឺន័រ១គ្រឿងរថយន្តពណ៌ត្រេអ៊ីលេខខេមរៈភូមិន្ទ 2 គ្រឿងអេស្កាមួយគ្រឿងពីឈ្មួញពាក់ស្បែកខ្លា

កំពង់ស្ពឺ:ឈើជាច្រើនដុំដែលជារបស់ឈ្មួញពាក់ស្បែកខ្លាមានឥទ្ធិពលប្រចាំស្រុកឱរ៉ាល់មួយរូបត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបខណៈពេលដែលក្រុមឈ្មួញកំពុងតែលើកឈើដាក់ចូលក្នុងទូកុងតឺន័រដើម្បីបំភាន់ភ្នែកមហាជនដឹកយកទៅលក់នៅក្រុងតាខ្មៅ។នេះគឺជាល្បិចថ្មីមួយទៀតរបស់ក្រុមឈ្មួញដែលបំភ័ន្តភ្នែកសមត្ថកិច្ចនិងមហាជនក្រោមរូបភាពដាក់ក្នុងទូកុងតឺន័រតែទោះជាមានការបំភាន់បែបនេះក្តីក៏មិនអាចគេចផុតពីក្រសែភ្នែករបស់ជំនាញបានឡើយ។

ការបង្រ្កាបឈើលក្ខណៈទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះធ្វើឡើងកាលពីវេលាម៉ោង 00 និង 10 នាទីយប់ថ្ងៃទី 14 ខែកក្កដាឆ្នាំ 2020 នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិដំបងវេញឃុំសង្កែស្រទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

ប្រភពបានឱ្យដឹងថាដោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចំការស្វាយចន្ទីនៅចំណុចខាងលើ់ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល់បានចាត់កម្លាំងតាមឃ្លាំមើលតាំងពីក្បាលព្រលប់ឃើញពួកឈ្មួញកំពុងធ្វើសកម្មភាពយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន។ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញដោយមានមេការម្នាក់កំពុងតែចាត់ចែងនៅទីនោះកម្លាំងបានរាយការណ៍មកលោកអធិការមិនទុកយូរលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការចុះបង្ក្រាប។ជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចឃាត់បានអេស្កាវ៉ាទ័រមួយគ្រឿងរថយន្តសម្រាប់V1ផ្ឋុកទូកុងតឺន័រមួយគ្រឿងរថយន្តមីតស៊ុយប៊ីស៊ីពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិ02.21985ន្និងរថយន្តម៉ាកវីហ្គោពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទទ02.2-9113០១គ្រឿងព្រមទាំងម៉ូតូម៉ាកវ៉េវ០១គ្រឿងទៀត។រថយន្តដែលសមត្ថកិច្ចឃាត់ទុកត្រូវបានដឹងថាមានម្ចាស់ម្នាក់ឈ្មោះលឹមផេងជាមន្ត្រីយោធានិងរថយន្តមួយគ្រឿងទៀតជារបស់ឈ្មោះទុយអ្នកទាំងពីរជាមេការមើលការខុសត្រូវការលើកដាក់ឈើចូលក្នុងទូកុងតឺន័រ។បុរសឈ្មោះទុយដែលជាមេការកំពុងមើលការខុសត្រូវបានប្រាប់ថាឈើទាំងអស់ជារបស់ឈ្មោះជឿងថេង មន្ត្រីយោធាភូមិភាគ 3 ដែលធ្លាប់មានរឿងអាស្រូវកន្លងមក។បុរសដដែលបន្តថាខ្លួនពុំមែនជាម្ចាស់ឈើទាំងអស់នេះទេខ្លួនគ្រាន់តែជាមេការមកមើលការលើកដាក់ឈើចូលក្នុងទូតែប៉ុណ្ណោះរឿងរ៉ាវយ៉ាងណាយ៉ាងណានោះទាល់តែសួរមេថេងទើបដឹងច្បាស់។អំឡុងពេលដែលសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាបបុរសឈ្មោះទុយនេះមិនបានទៅណានោះទេគឺគេនៅតាមនិយាយចរចាក្នុងន័យសុំបង់លុយឲ្យសមត្ថកិច្ចហើយដកយកឡានចេញត្រឡប់ទៅវិញតែត្រូវបានសមត្ថកិច្ចដែលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបដិសេធដាច់អហង្ការមិនព្រមធ្វើតាមសំណើររបស់បុរសឈ្មោះទុយនេះទេ ស្របពេលដែលសមត្ថកិច្ចកំពុងតែរវល់ដាក់កម្លាំងយាមកាមនៅហ្នឹងកន្លែងបុរសឈ្មោះទុយក៏ឆ្លៀតឱកាសរត់គេចខ្លួនបាត់ទៅ ដោយបន្សល់រថយន្តដែលខ្លួននិងបក្ខពួកជិះមកមើលការបន្សល់នៅនឹងកន្លែងរួមជាមួយរថយន្តដឹកទូកុងតឺន័រនិងអេស្កាវ៉ាទ័រមួយគ្រឿង។ស្របពេលដែលសមត្ថកិច្ចកំពុងតែប្រតិបត្តិការបុរសម្នាក់ឈ្មោះថុងដែលគេស្គាល់ច្បាស់ថាជាបងប្រុសរបស់ឈ្មោះថេងបានទូរស័ព្ទមកជួបជាមួយអ្នកយកព័ត៌មានយើងហើយនិយាយសុំកុំឲ្យមានការផ្សាយព័ត៌មានចេញទៅខាងក្រៅនិងសូមឱ្យមានការដោះលែងរថយន្តត្រឡប់ទៅវិញចាំគេគិតគូរលុយឲ្យនៅពេលក្រោយ។ការនិយាយរបស់បុរសរូបនេះមិនត្រូវបានសមត្ថកិច្ចរួមនិងអ្នកព័ត៌មានយើងយកចិត្តទុកដាក់ស្ដាប់នោះទេ។ម្យ៉ាងទៀតការនិយាយបែបនេះគឺបានបញ្ជាក់យ៉ាងច្បាស់ណាស់ថាឈើទាំងនេះគឺពិតជារបស់ឈ្មោះជឿងថេងពិតប្រាកដមែនទើបបានជាម្នាក់ៗខំខ្នះខ្នែងអះអាងជួយជ្រោមជ្រែងបែបនេះ។

បន្ទាប់ពីធ្វើការយាមនៅកន្លែងបង្ក្រាបតាំងពីយប់រហូតដល់ពេលបាយថ្ងៃត្រង់រួចមកសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានធ្វើការប្រគល់វត្ថុតាងល្មើសរួមទាំងមធ្យោបាយពាក់ព័ន្ធទៅអោយជំនាញបរិស្ថានចាត់ចែងបន្តតាមនីតិវិធីច្បាប់។

មានការលើកឡើងផងដែរថា សមត្ថកិច្ចនគរបាលគួរតែប្រគល់ការងារនេះទៅអោយជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តព្រោះរដ្ឋបាលព្រៃឈើមាននីតិវិធីច្រើនជាងបរិស្ថានក្នុងការចងក្រងសំណុំរឿងដើម្បីដាក់បន្ទុកទៅលើក្រុមឈ្មួញ។បើទោះជាយ៉ាងណាតាមមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបញ្ជាក់ប្រាប់ថា កន្លែងបង្ក្រាបគឺស្ថិតនៅក្នុងដែនគ្រប់គ្រងដោយបរិស្ថានមិនមែនក្រោមការគ្រប់គ្រងរបស់កសិកម្មនោះទេ ហេតុដូច្នេះហើយទើបគេប្រគល់អោយបរិស្ថានជាអ្នកចាត់ចែង។

សូមរំលឹកថានេះមិនមែនជាការបង្ក្រាបលើកទីមួយនោះទេនាពេលកន្លងមកថ្មីៗនេះតែក្រុមឈ្មួញនៅតែបន្តសកម្មភាពដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាទាល់តែសោះ។សូមបញ្ជាក់ថារយៈពេលថ្មីៗកន្លងទៅនេះសមត្ថកិច្ចនគរបាលបានធ្វើការបង្ក្រាបកន្លែងទកឈើរបស់ឈ្មោះជើងថេងនេះបានជាបន្តបន្ទាប់និងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់ការអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី។មានការលើកឡើងផងដែរថារឿងចាស់មិនទាន់ដោះស្រាយចប់ស្រួលបួលផងមិនគួរណាឈ្មោះជើងផេងនៅតែបន្តធ្វើកម្មភាពយ៉ាងក៏ខ្លួនបែបនេះសោះឬមួយក៏គាត់អាងខ្លួនខោអាវជាយោធាទើបនៅតែចចេសរឹងរូសប្រព្រឹត្តិខុសច្បាប់បែបនេះ។ដោយឡែកមានពាក្យចចាមអារ៉ាមឬតគ្នាមកផងដែរថាឈ្មោះជើងថីបានបោះពាក្យសម្ដីថាគេនឹងចំណាយលុយ 10 ម៉ឺនដុល្លារក្នុងការធ្វើឱ្យអ្នកយកព័ត៌មានយើងនិងសហការីមានគ្រោះថ្នាក់ដល់អាយុជីវិត។ក្នុងនាមអ្នកយកព័ត៌មានដែលប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចមេត្តាជួយចាត់វិធានការក៏ដូចជាស្រាវជ្រាវមូលហេតុពិតនៃការបោះពាក្យសម្ដីគំរាមកំហែងមកលើអ្នកយកព័ត៌មានយើងផងដែរ។

ឈើដែលសមត្ថកិច្ចបង្ក្រាបបាននាពេលនេះមានចំនួន 161 ដុំជាប្រភេទឈើដែលមានមុខកាត់ 30 ទៅ 40 តែនៅមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ពេលនេះជំនាញបរិស្ថានកំពុងតែធ្វើការវាស់វែង៕

Loading...