បង្ក្រាបបានតែរថយន្តនិងឈើរីឯអ្នកបើកបរត្រូវខ្លែងឆាបយកទៅបាត់

ខេត្តកំពង់ធំ៖រថយន្តដែលល្បីខាងបិទរារាំងសមត្ថកិច្ចក្នុងកិច្ចសហការបង្រ្កាបបទល្មើសព្រៃឈើ កាលពីយប់ថ្ងៃទី២ ខែតុលាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ដល់ថ្ងៃអាវសាន ដោយសារតែសមត្ថកិច្ចនៃរដ្ឋបាលព្រៃឈើកំពង់ធំ ក្រោមការបញ្ជារបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ដែលមានការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តសាំយ៉ុង នៅលើផ្លូវជាតិចំនុចភូមិឥន្ទខ្មា ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៦.១០នាទីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០។

កិច្ចសហការប្រតិបត្តិការ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយ លោក តុង យី នាយរងខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ដែលបានចុះបង្រ្កាបដោយក្រុមបង្រ្កាបបទល្មើសព្រៃឈើ ដែលមានលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ជាប្រធានបង្រ្កាបបទល្មើសព្រៃឈើ លោក ភោគ ច័ន្ទត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ លោកខោ សុចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ និងលោក តាន់ សុផាន់នី នាយរងសង្កាត់សាលាវិស័យ បង្រ្កាបបាន រថយន្តយីហោ សំាយ៉ុង ពណ៌(ស) ខាងក្រោយអត់ស្លាកលេខ ខាងក្រោយមុខពាក់ស្លាកលេខ ភ្នំពេញ2F-8643។

បន្ទាប់ពីសមត្ថកិច្ចបង្រ្កាបបាន រថយន្តដឹកឈើខុសច្បាប់ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោយពីធ្វើការវាស់វែង លោកស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ប្រធានបង្រ្កាបបទល្មើសព្រៃឈើ បានឲ្យដឹងថាឈើនៅក្នុងរថយន្តជាឈើលេខ១ ប្រភេទឈើឈ្លិក សរុបចំនួន (៣.៣៣០)ស្មើរនិង៣គីប៣ផ្លាន ចំណែក រថយន្ត យីហោ ៤៧០ ពណ៌(ស្ក) ពាក់ស្លាកលេខ 2R-3821 ជារថយន្តគូកនរបស់ឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដែលបានកាងបិទរារាំងរថយន្តសមត្ថកិច្ច ដែលកំពុងតែប្រតិបត្តិការបង្រ្កាបព្រៃឈើ បានបើករត់គេចខ្លួន រីឯតៃកុងឡាន ត្រូវបានខ្លែងឆក់យកទៅឋានព្រះច័ន្ទបាត់ បន្ទាប់ពីសមត្ថកិច្ចកាក់រថយន្តបាន។

ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានអគុណដល់អ្នកសារព័ត៌មាន ដែលបានសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ ផ្តល់ព័ត៌មានដើម្បីរួមគ្នាទប់ស្កាត់ ដែលមានសំណេរដូចខាងក្រោម (អរគុណច្រើណាស់ចំពោះប្អូន ដែលបានផ្តល់ព័ត៌មាននេះ ប៉ុន្តែប្អូនគួរជូនដំណឹងនេះឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន ទៅគណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តជាប្រធាន ឲ្យចាត់វិធានការបានទាន់ពេលវេលា តាមអនុក្រឹត្យលេខ ១៥៦ និងសរាចរលេខ ០៥ ព្រោះអនុក្រឹត្យ និងសរាចរខាងលើនេះ ប្រមុខរាជរដ្ឋាភិបាលបានចែង និងបានប្រគល់ភារកិច្ច ចាប់ពីចុងឆ្នាំ២០១៦ មកម៉្លេះ ទៅឯកឧត្តមអភិបាលខេត្ត ដឹកនាំបង្រ្កាបបទល្មើសនេសាទ ព្រៃឈើ និងបទល្មើសដ៏ទៃទៀត ៕

Loading...