បង្ក្រាបមេខ្លោងគ្រឿងញៀន ម្នាក់ ដកហូតថ្នាំជាង១គីឡូក្រាម នៅកំពង់ស្ពី

(កំពង់ស្ពឺ)៖  ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះដែរត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឹ បានបើកស៊ើបអង្កេតស្រាវជ្រាវ ទើបឈានដល់ការបង្ក្រាបនៅចំណុចភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឃាត់ខ្លួនជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ១នាក់ មានឈ្មោះ ប៊ុន ចាន់ដារ័ត្នអាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន។ កម្លាំងសមត្ថកិច្ចក៏បានដកហូតសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ ២៨៥.៨៥ ក្រាម។

ចំណែកជនសង្ស័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសាកសួរ និងបញ្ជូនទៅបន្តនីតិវិធីនៅតុលាការ៕

 

Loading...