បង្ក្រាបសំបុកគ្រឿងញៀននៅត្រពាំងឈូកចាប់៨៩នាក់

ភ្នំពេញ៖ មនុស្សចំនួន៨៣នាក់ ត្រូវសមត្ថកិច្ច នៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក ប៊ន សំអាត សហការណ៍ជាមួយសមត្ថកិច្ចខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ នៅចំណុចត្រពាំងឈូក ខាងមុខពេទ្យលោកសង្ឃ។

ប្រតិបត្តិការបង្រ្កាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងដោះស្លែងនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនដូចជាដាវសាម៉ូរ៉ៃចំនួន៣ដើម ព្រមទាំងវត្ថុសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នពួកគេទាំង៨៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីចាត់វិធានការតាមច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *