បង្ក្រាប​ក្រុមចោរយ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ស្លាប់​មេក្លោង​ម្នាក់ ចាប់បាន២នាក់ (មានវីដេអូ)

ភ្នំពេញ​៖ មេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង​បក្ខពួក​២​នាក់​ទៀត ត្រូវ​ឃាត់ខ្លួន បន្ទាប់ពី​បាញ់​តដៃ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃទី​០១ មករា ម្សិលមិញ នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ​កំរៀង ខណ្ឌដង្កោ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ឡោមព័ទ្ធ​ក្រុមចោរ​ទាំងនោះ​នៅ​ចំណុច​លូ​៥ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ខណៈដែល​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ ស្រាប់តែ​មេខ្លោង​ដែល​គេ​ស្គាល់​រហស្សនាម​ថា “​គូ​ល័​រ​” បាន​រត់​ផ្លោះ​តាម​បង្អួច​រត់គេចខ្លួន​រហូត​ទៅដល់​ភូមិ​កំរៀង ខណ្ឌដង្កោ​។ ប្រភព​បាន​បន្តថា កម្លាំង​សមត្ថកិច្ច​ដេញតាម​ស្ទាក់​រហូតដល់​ចំណុចកើតហេតុ ស្រាប់តែ​ឈ្មោះ គូ​ល័​រ នេះ បាន​ដក​កាំភ្លើង​ខ្លីម៉ាក កា​៥៤​មួយ​ដើម បាញ់​សំដៅ​សមត្ថកិច្ច ជាហេតុ​នាំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន ក៏​បាញ់​តបត​វិញ​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​លោក ជួន ណារិន ស្នងការរង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ​ជា​មេក្លោង​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លាប់​មានឈ្មោះ ហេង ហៅ​អា​គូ​ល័​រ អាយុ​២៥​ឆ្នាំ ចំណែក​បក្ខពួក​២​នាក់​ទៀត​ដែលឃាត់ខ្លួន ទី​១​ឈ្មោះ​ស៊ូ​ត យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​ម្នាក់ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។ ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន កាំភ្លើង​ម៉ាក កា​៥៩ មួយ​ដើម និង​ម៉ូតូ​ចំនួន​៣​គ្រឿង​។​ លោក​ស្នងការរង​រូបនេះ​បាន​បន្តថា នេះ​ជា​ករណី​បង្ក្រាប​ក្រុមចោរប្លន់​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​សមត្ថកិច្ចរ​បស់​លោក​ស្រាវជ្រាវ​ដឹងថា ក្រុមចោរប្លន់​ទាំងនេះ​កន្លងមក​តែងតែ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ យ៉ាង​សាហាវ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​សូម្បីតែ​កម្លាំងប្រដាប់អាវុធ ក៏​ពួកគេ​មិន​ខ្លាចញញើត​ក្នុង​ការបាញ់​ប្លន់​យក​ម៉ូតូ​នោះឡើយ​៕

10392408_1599259340307863_4954581911356483275_n

10888588_1599259386974525_462205387261894648_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *