បង្ក្រាប​ទី​តាំង​​សិប្ប​កម្ម​​កែច្នៃ ​លាក់​ស្តុក​ឈើ​ប្រណិត​ខុស​ច្បាប់​​ក្នុង​​ក្រុង​សៀម​រាប​​​

​ខេត្តសៀមរាប៖ រោងសិប្បកម្មកែច្នៃដែលសង្ស័យលួចស្តុបឈើប្រ​ណិតខុសច្បាប់ ស្ថិតនៅចំណុច​ខា​ងក្រោយផ្សារលើ​ធំថ្មី ក្នុងភូមិតាវៀនសង្កាត់សាលាកំ​រើកក្រុង​សៀម​រាប១កន្លែង។  ត្រូវបានទទួលរងការរង​ប្រតិបត្តិការណ៏បង្ក្រាបពីសំណាក់ កម្លាំងសមត្ថកិច្ចជំនញការិយាល័យនគរបាលប្រឆាំងប​ទ​ល្មើសសេដ្ឋកិច្ច នៃស្នងការ​ដា្ឋ​ន​ខេត្តសៀមរាប ដឹកនាំដោយលោកវរៈសេនីយ៍ឯកសឿន សេន ជានាយការិ​យាល័យ កាលពីវេលាថ្ងៃត្រង់រហូតដល់រសៀលម៉ោង៥ ថ្ងៃទី២៤តុលាឆ្នាំ២០១៥ ។ ដែ​ល​មានការចូលរួមសហការពីសំណាក់ កម្លាំងសមត្ថកិច្ចអាជា្ញធរមូលដា្ឋន និងមានការសម្របសម្រួលដោយលោកថេង សំណាង ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេ​​ត្ត​ផងដែរ ។

តាមប្រសាសន៏លោ​ក​ វរៈសេនីយ៍ឯកសឿន សេន នាយការិ​យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ឱ្យដឹងថា ដោ​យមានការសហការជាមួយអ្នក​សារព័ត៌​មា​​ន​បាន​​ល្អ ទើបកម្លាំងជំនាញធ្វើការហ៊ុំព័ន្ធ រួចចូលឆែកឆេរតែម្តងរកឃើញឈើប្រណិតជាច្រើនម៉ែត្រគូបផងដែរ ។ ​ក្រោយពីបានឆែកឆេររក​ឃើញឈើប្រណិត​ហើ​យ លោកក៏បានរាយការតាមទូរស័ព្ទទៅព្រះរាជអាជ្ញា ដើម្បីរង់ចាំមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមប្រគល់ឱ្យ ប៉ុន្តែក្រោយពីទូរស័ព្ទបានប្រហែលជាជិត៣ម៉ោង ទើបឃើ​ញ​​មន្ត្រីរដ្ឋបាលព្រៃឈើ​មកដល់សហការ ។

​​លោ​ក​ វរៈសេនីយ៍ឯកនាយការិ​យាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​សឿន សេន ​បញ្ជាក់ឱ្យដឹងដែរថា​ រោងសិប្បកម្មកែច្នៃដែល​​លួចលាក់ស្តុបឈើប្រ​ណិ​តខុសច្បាប់រងការរង​​បង្ក្រាប​ នេះ ។ មានម្ចាស់អាជីវកម្ម​ជាជនជាតិ​វៀតណាម ដែលសមត្ថកិច្ចបានវាយខ្នោះឃាត់ខ្លួនទាំង៤នាក់ ​ទី១/ឈ្មោះTRAN VAN CUONG​ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិវៀតណាម (ជាម្ចាស់ទីតាំង) កាន់បាស្ព័រលេខB.៦២៨៣៦៥៣ ចុះថ្ងៃទី៥ខែមិនាឆ្នាំ២០១២ផុតកំ​ណត់ថ្ងៃទី៥ខែមិនាឆ្នាំ២០២២​ ​មា​ន​ប្រ​ពន្ធជាជនជាតិខ្មែរ ។ ទី២/ឈ្មោះCHU VAN HA​NHភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាងឈើជាជនជាតិវៀតណាមកាន់បាស្ព័រលេខ B.៩៧​៧៦​៨៥៩ ចុះថ្ងៃទី២ខែមិ​នាឆ្នាំ​២០១៥ផុតកំណត់ថ្ងៃទី២ខែមិនាឆ្នាំ២០២៥​ ។ ទី៣/ឈ្មោះដាំង ថាំងយីភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាងឈើ ​ជនជាតិវៀតណាម មានបង្កាន់ដៃត្រួតពិនិត្យចេញ​ដោ​យ ក្រុម​ការងារអន្តោប្រវេសន៍ អ្នកទាំង៣នាក់រស់នៅក្នុងរោងសិប្បកម្ម ភូមិ សង្កាត់ខាងលើ និងទី៤/ឈ្មោះបួយ វ៉ាន់គី ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងឈើ ជា​ជា​ន​ជាតិវៀតណាម មានតែបង្កាន់ដៃសម្រាប់ទៅប្តូរយកវីសា ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ហើយ​ឈើប្រណិតព្រមទាំងរបស់កែឆ្នៃមិ​នទាន់សំរេច​ដែ​ល​​ គេបានយកមកជួលឱ្យធ្វើទាំងអស់នោះ ត្រូវបានកម្លាំងជំនាញរបស់លោក ប្រគល់​ឱ្យទៅមេ​ព្រៃ​​ចាត់ការបន្តចំណែកម្ចាស់ទីតាំងនិងជាងឈើត្រូវបានដោះលែង តា​ម​បញ្ជារបស់លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យ ​ថា ឈើប្រណិតនិងគ្រឿងសង្ហារឹមដែលដកបានក្នុងសិប្បកម្មទាំងនោះមានៈ ឈើប្រណិតប្រភេទធ្នង់​ចំនួន១៨១សន្លឹក ស្មើនឹង១,៥២​៤​ម៉ែ​ត្រគូប ,ឈើប្រណិតប្រភេទកកោះមានចំនួន ៣៤សន្លឹក ស្មើនឹង០,១៣៨ម៉ែត្រគូបនិងគ្រឿងសង្ហារមួយចំនួនទៀត។ មន្ត្រីដដែរបានបន្តថា ឈើដែលបង្ក្រាបបាន​ទាំងអស់ យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើបន្ទាយ​ស្រី (ក្នុងស្នាក់ការព្រះដាក់)ដើម្បីអនុវត្តទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។

គួររំលឹកផងដែរថា កន្លងមកសមត្ថកិច្ច ចុះទៅបង្ក្រាបបទល្មើសដូចជាៈឈើគ្រប់​កន្លែង តែងតែត្អូញត្អែរថា ក្នុងការបង្ក្រាបបទល្មើសម្តងៗហៅទៅ​ខាងជំនាញតែ​ង​តែ​​​ឆ្លើយ​មកវិញថា ជាប់រវល់ទៅនេះទៅនោះ ឬឆ្លើយមិនស្គាល់ទីតាំង លុះដល់ខាងស្ថាប័នតុលាការទូរស័ព្ទហៅ ទើបចុះមកដល់ទីតាំង ធ្វើជាស្គាល់ ហាក់បីដូចជា​មិ​ន​ចង់​ស​ហ​ការជាមួយសមត្ថកិច្ចឬសារព័ត៌មានឡើយ ប្រហែលជាមានអ្វីលាក់បាំងហើយ ទើបឃើញសកម្មភាពម្តងៗដូចអូសប្ញស្សីបញ្ច្រាស់ចុង ៕

2015_10_25_09_55_20 2015_10_25_09_55_20_1 2015_10_25_09_55_20_2 2015_10_25_09_55_20_3 2015_10_25_09_55_20_4 2015_10_25_09_55_20_5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *