បង្ក្រាប​បទល្មើស បានតែ​ត្រី ទូក​ម៉ាស៊ីន និង​ឧបករណ៍​ឆក់​

​ស្ទឹងត្រែង​: សហគមន៍​នេសាទ បាន​សហការគ្នា​យ៉ាង​ល្អ ចុះ​ល្បាត​ប្រទះ ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី តាម​ដង​ទន្លេមេគង្គ​។ ខណៈនោះ សហគមន៍ ក៏បាន​បើកទូក​សម្រុក ទៅ​បង្ក្រាប​ធ្វើឱ្យ​អ្នកប្រព្រឹត្ត​បទល្មើស ភ័យ​រត់​បាត់ ស្រមោល នៅវេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​។​

​សហគមន៍​នេសាទ បាន​និយាយ​ឲ្យ​ដឹងថាៈ សហគមន៍​កោះ​ស្រឡៅ បាន​សហការ​ជាមួយ សហគមន៍​កោះ​កន្ធាយ និង​សហគមន៍​កោះ​កី បានធ្វើ​ការដេញ​បង្ក្រាប​បទល្មើស​បាន មួយ​ករណី ជាមួយ​នោះ ដកហូត​បាន​វត្ថុតាង មាន​ទូក​ឈើ ពី​គន្លាក់​មួយគ្រឿង​, ម៉ាស៊ីន ហ៊ី​ណូ​តា ២០ សេស មួយគ្រឿង​, ឧបករណ៍​ឆក់​ត្រជាក់​មួយគ្រឿង​, កន្ត្រង​ដួស​ត្រី ចំនួន ២, ត្រី​ប្រហែល ៣០ គីឡូ​។ ដោយឡែក ជន​ប្រព្រឹត្ត​បទល្មើស បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ វត្ថុតាង​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​ជំនាញ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

Loading...