បង្ក្រាប ទីតាំងស្តុកឈើក្រញ៉ូងមួយកន្លែងក្នុង ក្រុងសិរីសោភណ័

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោងប្រមាណជា06និង20នាទីល្ងាចថ្ងៃទី11ខែកញ្ញាឆ្នាំ2015 នេះកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យសហកាជាមួយនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួងដឹកនាំដោយលោក ចេង សុផាន ក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តបានធ្វើការបង្ក្រាបទីតាំងស្តុកឈើក្រញូងមួយកន្លែងស្ថិតក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភណ័។

នៅក្នុងយុទ្ធនាការបង្ក្រាបនោះសមត្ថកិច្ចចំរុះពុំបានឃាត់មនុស្សដែលជាឈ្មួញឈើនោះទេតែបានធ្វើការរឹបអូសឈើក្រញូងចំនួន99ដុំប្រហែលជាជាងពីរតោនយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត ។

គួររំលឹកថាមួយរយះកាលមកនេះគេឃើញ ថាសកម្មភាពនៃការដឹកឈើក្រញូងហាក់កក្រើកឡើងវិញ។ ឈើក្រញូងនេះបើតាមការអោយដឹងនោះគឺបានលបលួចនាំចូលមកពីប្រទេសថៃតាមច្រករបៀងនានាក្នុងខេត្តដែលមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចដែលឈរជើងតាមព្រំដែន។

11-09-201557091

57092

Loading...

Leave a Reply

Your email address will not be published. Required fields are marked *