បង្ក្រាប ​ទីតាំង​ស្តុក​ទំនិញគេចពន្ធ ដ៍​ធំ​មួយកន្លែង នៅ​ក្រុង​សៀម​រាប

ខេត្តសៀមរាប​៖ កម្លាំង ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហ​កាណ៍​ជាមួយ​សាខាគយ និង​រដ្ឋាករ​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ទំនិញគេចពន្ធ ដ៍​ធំ​មួយកន្លែង កាលពី​ព្រឹក ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ សេង ទិ​ត្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ប្រភព​បន្តថា ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​ក្រោយ​មានការ​នាំចូល​នូវ​ទំនិញគេចពន្ធ​ជាច្រើន ទើប​កម្លាំង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ រថយន្ត​យី​ឌុប ១​គ្រឿង ដែលមាន​ផ្ទុកទំនិញ ជា​ប្រភេទ​ភេសជ្ជៈ​គោ​ជល់​ទាំងអស់ ដោយ​ផ្អែក​តាម លិខិតស្នាម​របស់​ម្ចាស់​ទីតាំង មានច្បាប់​បង់ពន្ធ ១,៥០០​កេស តែ​ទំនិញ​ផ្ទុក​លើ​រថយន្ត​មាន​ចំនួន ២,៤០០​កេស​។

​ចំណែក​ក្នុង​ឃ្លាំង​ស្តុក ម្ចាស់​ទីតាំង ក៏បាន​អះអាងថា មាន​ទំនិញ​លើស​ចំនួន​ជាង ២០០​កេស​ទៀត តែ​មិនទាន់​គិត​ទំនិញ​ផ្សេងៗ​ទៀត​ទេ​។​
​ប្រភព​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ចំនួន​ទំនិញ​បង់ពន្ធ​រួច និង​មិនទាន់​បង់ពន្ធ នៅ​មិនទាន់​ដឹង​តួលេខ​ពិតប្រាកដ​នៅឡើយ​ទេ​៕​

10_07_2015_03_52_04Untitled-2 10_07_2015_03_52_04Untitled-5

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *