បង្រ្កាបក្រុមញៀនល្បែង១០នាក់ រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការចុះបង្រ្កាបល្បែងសុីសងឃាត់ខ្លួនក្រុមជនប្រព្រិត្ត ដកហូតវត្ថុតាង និងសម្ភារៈយកទៅអនុវត្តបន្ត ។

ករណីបង្រ្កាបអ្នកលេងល្បែងសុីសងខាងលើ ធ្វើឡើងនៅវេលា៩ និង៣៥នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចអូរ១៧ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងបានឲ្យដឹងថា ករណីកម្លាំងបង្រ្កាបក្រុមញៀនល្បែងសុីសងខាងលើ លទ្ធផលៈ ឃាត់ខ្លួនក្រុមជនប្រព្រិត្តប្រុសស្រីចំនួន១០នាក់ រួមទាំងម្ចាស់ផ្ទះផ្ដល់ទីតាំង(យកតុង) និងដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួនផងដែរ ។

សមត្ថកិច្ចនគរបាលបន្តទៀតថា កម្លាំងចាប់យកវត្ថុតាងរួមមានៈ សម្ភារៈនូវឧបករណ៍លេងល្បែង១កំប្លេ ស្បែងជើងចំនួន៩គូរ ម៉ូតូចំនួន៦គ្រឿង និងជនប្រព្រិត្តចំនួន១០នាក់ បច្ចុប្បន្ន ជនសង្ស័យប្រព្រិត្តរួមទាំងវត្ថុតាងនាំយកទៅ អធិការដ្ឋាននគរបាល ដើម្បីអវត្តបន្ត ៕

Loading...